(ព្រៃវែង)៖ ទឹកប្រាក់៥លានរៀលពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បានសម្រេចបំណងកសិករម្នាក់រស់នៅភូមិត្បែង ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយទិញបានជ្រូក៤ក្បាល និងមេគោមួយ។

លោក ស៊ុន ម៉ៅ បានប្រាប់ឲ្យដឹងពីដំណើរនៃការឈ្នះនេះថា៖ «ការពិតខ្ញុំហូបវើក WURKZ រាល់តែថ្ងៃហ្នឹង។ ដល់តែថ្ងៃទី៣១ កក្កដា ខ្ញុំហូបអស់២កំប៉ុង ហើយ៥លានរៀលគឺគាស់បានពីកំប៉ុងទី២ ម៉ោង៤រសៀល»

លោកបន្ថែមថា «គ្រាន់តែគាស់ឈ្នះភ្លាម ខ្ញុំនឹកភ្នកភ្លាមដល់គម្រោងទិញគោ និង ជ្រូកបន្ថែម។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំថែមទាំងបានទៅមើលគោ និង ជ្រូក ព្រមទាំងតថ្លៃរួចទៀតផង រង់ចាំតែថ្ងៃល្អទៅយកតែប៉ុណ្ណោះ»

ក្នុង១សប្តាហ៍ ចាប់ពីថ្ងៃទី ២៧ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ២០២០ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រកឃើញអ្នកឈ្នះសរុប ចំនួន៣២នាក់។

គាស់វើកWURKZ ថ្ងៃនេះ ដើម្បីមានឱកាសឈ្នះទឹកប្រាក់សុទ្ធ៥០លានរៀល ៥លានរៀល ១លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងវើក WURKZ ជាច្រើនកំប៉ុងទៀត៕