(បាត់ដំបង)៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក ចន្ទ័ សុផល អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង បានចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋរងគ្រោះដោយសារ មេរោគអេដស៍ និងប្រគល់សម្ភារបរិក្ខាពេទ្យ សំរាប់ដំណើរការ នៅមន្ទីរពេទ្យរកាស្រុកសង្កែ ខេត្តបាត់ដំបង។

លោករដ្ឋមន្រ្តីបានអំពាវនាវ សុំឲ្យប្រជាពលរដ្ឋមកប្រើប្រាស់ នូវសេវាសុខភាពនៅមន្ទីរពេទ្យ អោយបានគ្រប់ពេលដែលមានបញ្ហាសុខភាព ដើម្បីសុខភាពឲ្យបានល្អ។

ក្នុងឱកាសនោះលោករដ្ឋមន្រ្តី បានពាំនាំមកជាមួយនូវគ្រឿងឧបភោគបរិភោគចំនួន២៥០កញ្ចប់ និងទេយ្យទានប្រគេនដល់ព្រះសង្ឃ និងប្រជាពលរដ្ឋចូលរួមចំនួន២៥០នាក់ និងផ្តល់ឱសថចំនួនពីរតោន និងសម្ភារបរិក្ខាពេទ្យ និងសម្ភារការិយាលយ័មួយចំនួនទៀតដល់មន្ទីរពេទ្យ៕