(ភ្នំពេញ)៖ សពបុរសម្នាក់អាយុជាង៣០ឆ្នាំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្តែតទឹកនៅតាមដងទន្លេមេគង្គ សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ភ្នាក់ងារ Fresh News បានរាយការណ៌ថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះទៅស្រស់សព ជនរងគ្រោះមកដាក់លើគោក ដើម្បីធ្វើកោសល្យវិច័យ និងរកមូលហេតុពិតប្រាកដ នៃការស្លាប់។