(កំពង់ស្ពឺ)៖ ក្រុមហ៊ុន ទឹកពិសាវីតាល់ និងមីជាតិ បានចូលរួមជាមួយមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង ជំងឺគ្រុនឈាម និងគ្រុនឈីក ដោយចូលរួមអប់រំ និងដាក់ថ្នាំអាល់បែត ក្នុងពាងទឹកប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។
ក្នុងកម្មវិធីនេះ វីតាល់ និងមីជាតិ ក៏បានចែកអំណោយសប្បុរសធម៌ឱ្យប្រជាពលរដ្ឋចំនួន ១០០គ្រួសារផងដែរ ដោយមួយគ្រួសារទទួលបានមុង១ ទឹកវីតាល់១កេស មីជាតិ១កេស ត្រីខ១យួរ និងថវិកា ៤ម៉ឺនរៀល។
លោក តិច មិញ ប្រធានគ្រប់គ្រង ប្រតិបត្តិការក្រុមហ៊ុនទឹកពិសាវីតាល់ និងមីជាតិ បានថ្លែងយ៉ាងដូច្នេះថា៖ «យើងចូលរួមទប់ស្កាត់ការរីករាល់ នៃជំងឺគ្រុនឈាម និងគ្រុនឈីក ជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដោយយើងបានមើលឃើញថារដូវភ្លៀវបានឈាន ចូលមកដល់ដែលរដូវនេះជារដូវមានហានិភ័យ នៃការរីរាលដាល់នៃជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺផ្សេងៗដែលបង្កដោយមូសខ្លា។ ទន្ទឹមនឹងការការពារខ្លូនពីជំងឺកូវីដ-១៩ យើងក៏ត្រូវការពារខ្លូនពីជំងឺគ្រុនឈីក និងគ្រុនឈាមផងដែរ ពីព្រោះជំងឺនេះអាចកើតមានឡើងលើមនុស្សគ្រប់វ័យ ហើយក៏អាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតផងដែរ»។
លោកបន្តថា ការចូលរួមក្នុងថ្ងៃនេះ គឺបានសបញ្ជាក់ជាថ្មីម្តងទៀត អំពីការចូលរួមក្នុងសកម្មភាពសង្គមយ៉ាងសកម្មរបស់វីតាល់ និងមីជាតិ ជាពិសេសក្នុងវិស័យសុខាភិបាល។
ការចូលរួមជាមួយវិស័យសុខាភិបាលនេះ មិនមែនជាលើកទី១ របស់វីតាល់ និងមីជាតិទេ ដោយកន្លងមកក្រុមហ៊ុនទាំងពីរ ក៏បានជួយដល់មន្ទីរពេទ្រគន្ធបុប្ផា ហើយថ្មីៗនេះបានឧបត្ថម្ភអង្ករ១០តោន ទៅកាន់មន្ទីរពេទ្រកុមារអង្គរ ខេត្តសៀមរាប និងចូលរួមជាមួយគ្រូពេទ្រស្ម័គ្រចិត្ត ពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារនៅសាលាដូង នៅគីរីរម្យផងដែរ។
លោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ បានស្ងើចសរសើរដល់ក្រុមហ៊ុន វីតាល់ និងមីជាតិ ដែលបានចែកអំណោយសប្បុរសធម៌ដល់ប្រជាពលរដ្ឋទាំង ១០០គ្រួសារ និងចូលរួមទប់ស្កាត់ ការរីករាលដាល់ ជំងឺគ្រុនឈាមក្នុងខេត្ត។
លោកស្រី ក៏បានអំពាវនាវប្រជាពលរដ្ឋឱ្យការពារខ្លូន កុំឱ្យមូសខ្លាខាំ និងរួមគ្នាបំបាត់ប្រភពមូសខ្លា និងមូសខ្លា តាមរយៈការដាក់ថ្នាំអាល់បែត ក្នុងពាងទឹក និងកំចាត់ប្រភពទឹកដក់នៅជុំវិញផ្ទះជាដើម។
គួរបញ្ជាក់ផងដែរថា វីតាល់ ជាក្រុមហ៊ុនរបស់ខ្មែរ ដែលបានដំណើរកាលអស់រយៈពេល ១០ឆ្នាំមកហើយ និងបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ តាមរយៈមូលនិធិ២៥រៀល កន្លងមក វីតាល់ តែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម នានាដោយផ្តោតលើវិស័យ៤ធំៗ រួមមានទី១៖ វប្បធម៌ និងសាសនា, ទី២៖ កីឡា និងសុខភាព, ទី៣៖ បរិស្ថាន និងទី៤៖ អប់រំ៕