(ភ្នំពេញ)៖ ក្រុមជ្រុលនិយម និងចៅហ្វាយនាយបរទេសរបស់ពួកគេមិនបោះបង់ចោលគំនិតយាយីបំផ្លាញកម្ពុជាឡើយ។ ពួកគេនៅតែបន្តអនុវត្តផែនការឧបាយកលចាស់ប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមរយៈរដ្ឋប្រហារ ឬបដិវត្តន៍ពណ៌ដោយប្រើអំណាចប្រជាជនដដែលទោះបីជាត្រូវបានបរាជ័យជាច្រើនលើកច្រើនសា ហើយក៏ដោយ។ នៅប៉ុន្មានថ្ងៃមកនេះ ក្រុមជ្រុលនិយមបាននិងកំពុងប្រើប្រាស់លេស នៃការទាមទារដោះលែង រ៉ុង ឈុន ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះ អាសន្នពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជាការប្រមូលផ្តុំកម្លាំង កសាងបណ្តាញខុសច្បាប់ឡើងវិញ និងអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងកម្ពុជា ដោយធ្វើសកម្មភាពតាមការរៀបចំ ណែនាំបញ្ជារបស់មេរដ្ឋប្រហារ សម រង្ស៊ី និងមេសមគំនិតផ្សេងទៀតដូចជា អេង ឆៃអ៊ាង មូរ សុខហួរ ដែលកំពុងរត់គេចពីសំណាញ់ច្បាប់នៅកម្ពុជា។
មេរដ្ឋប្រហារទាំងនេះ តាមរយៈវិទ្យុអាស៊ីសេរី និងបណ្តាញទំនាក់ទំនងសង្គមជាឧបករណ៍ឃោសនានយោបាយបោកប្រាស់របស់ខ្លួន បាននិងកំពុងអនុវត្តផែនការផ្តួលរំលំរបបដឹកនាំបច្ចុប្បន្ន ដោយ ប្រើការញុះញង់កម្លាំងប្រដាប់អាវុធមិនឱ្យស្តាប់បទបញ្ជា ញុះញង់ពលរដ្ឋឱ្យបះបោរប្រឆាំងរាជការសាធារណៈ បង្កើតភាពវឹវរចលាចលធ្ងន់ធ្ងរក្នុងសង្គមដែលស្ថិតក្នុងផែនការ ផ្តួលរំលំរបបដឹកនាំរបស់ពួកគេ។
ការប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ពួកគេនេះ ត្រូវបានកត់សម្គាល់ជាមួយការបង្កើតព្រឹត្តិការណ៍ជាបន្តបន្ទាប់ហើយសុទ្ធតែដឹកនាំដោយ រ៉ុង ឈុន ជនដ៏សកម្មរបស់ខ្មោចគណបក្សសង្គ្រោះជាតិ ដែលជាអង្គការចាត់តាំង នយោបាយរបស់បដិវត្តន៍ពណ៌ដែលត្រូវបានរំលាយ ក្នុងចេតនាឆ្លៀតយកវិបត្តិនៃការឆ្លងជំងឺកូវីដ ១៩ ដើម្បីកកូកកាយបំបែកបំបាក់សង្គមខ្មែរកាន់តែខ្លាំងដោយ៖
*ទី១៖ ពួកគេបានចាប់ផ្តើមផែនការសាជាថ្មីនៅដើមខែមិថុនា ឆ្នាំ២០២០ ពេល រ៉ុង ឈុន បានឃុបឃិត និងសហការជាមួយចលនាមាតាធម្មជាតិ ដឹកនាំជនជាតិអេស្បាញឈ្មោះ អាឡិច ហ្គង់សេឡេស ដាវីតសុន ដោយប្រើយុវជនមួយចំនួនជាខែលនយោបាយក្នុងការប្រឆាំងនឹងគម្រោងអភិវឌ្ឍកោះកុងក្រៅដោយសាកល្បងប្រើពាក្យថា «សង្គ្រោះ» ដើម្បីរំឭកឈ្មោះខ្មោច បក្សសង្គ្រោះជាតិឡើងវិញ។
*ទី២៖ ការចេញរបាយការណ៍ម្តងហើយម្តងទៀតរបស់សមាគមធាងត្នោត អង្គការលីកាដូ និងអង្គការសង់ត្រាល់លើបំណុលប្រជាពលរដ្ឋជំពាក់មីក្រូហិញ្ញវត្ថុ អមដោយការធ្វើបាតុកម្ម និងតវ៉ារបស់ចលនាខ្មែរថាវរៈដែលជាចលនាមិនស្ថិតក្រោមច្បាប់ បង្កើតឡើងដើម្បីបង្កភាពអនាធិបតេយ្យក្នុងសង្គម និងញុះញង់មិនឱ្យពលរដ្ឋសងបំណុល។
*ទី៣៖ រ៉ុង ឈុន បានដឹកនាំធ្វើបាតុកម្មញុះញង់កម្មករកម្មការិនីឱ្យទាមទារផ្សេងៗ ខណៈរាជរដ្ឋាភិបាលបាននិងកំពុងខិតខំដោះស្រាយបញ្ហាដែលបង្កឡើងដោយវិបត្តិកូវីដ១៩ និងបានទម្លាក់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជួយជីវភាពកម្មករ និងគ្រួសារប្រជាជនក្រីក្រផ្សេងទៀតនៅកម្ពុជា។
*ទី៤៖ រ៉ុង ឈុន បានញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដោយបានតាំងខ្លួនជាអ្នកជំនាញព្រំដែន ជិះម៉ូតូដើរវាស់ដីព្រំដែននៅកន្លែងដែលអ្នកបច្ចេកទេស ប្រទេសកម្ពុជា-វៀតណាមបានបញ្ចប់ការវាស់វែងរួចទៅហើយ និង រ៉ុង ឈុន ដើរញុះញង់ដុតកំហឹងប្រជាពលរដ្ឋលើបញ្ហាព្រំដែនដោយការចេញសេចក្តីថ្លែងការណ៍បំភ្លៃការពិត បង្កចលាចលសង្គម។
*ទី៥៖ ការយកបញ្ហា រ៉ុង ឈុន ជាប់គុកមកដុតកំហឹងសង្គមទាំងមូលក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាល។
នេះជាការប៉ុនប៉ងបញ្ឆេះភ្លើងញុះញង់លើបញ្ហារសើបនានាៗក្នុងសង្គមដើម្បីចិញ្ចឹមទំនាស់យូរអង្វែងផង និងបង្កើតការក្តៅក្រហាយក្នុងសង្គមផងអំឡុងពេលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមនឹងពិភពលោកជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីពួកគេឆ្លៀតឱកាសផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយប្រើអំណាចប្រជាពលរដ្ឋ ស្របតាម ឧបាយកល នយោបាយទុច្ចរិតដែល មេរដ្ឋប្រហារ សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង បានរៀបចំឡើង។ ប៉ុន្តែកលល្បិចនយោបាយទុច្ចរិតប៉ុនប៉ងធ្វើរដ្ឋប្រហារជាលើកទី២ ក្រោយបរាជ័យនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រូវបានទប់ស្កាត់ សាជាថ្មីតាមរយៈការលេចធ្លាយជាបន្ត បន្ទាប់នូវផែនការសម្ងាត់របស់ពួកគេដូចជាសំឡេងបញ្ជាពីក្រៅប្រទេសមកសកម្មជនក្នុងស្រុក ការឃុបឃិតគ្នាជាប្រព័ន្ធក្នុង ការរៀបចំផែនការក្នុងចំណោមបណ្តាចលនា និងអង្គការសង្គមស៊ីវិល សហជីព កម្មករជាដើមដើម្បីឆ្លៀតយកការតវ៉ាលើករណី រ៉ុង ឈុន ជាប់ឃុំធ្វើជាការបំផ្ទុះ ផែនការរដ្ឋប្រហារ បដិវត្តន៍ពណ៌ជាថ្មី។
នៅសបា្តហ៍នេះ អតីតមន្ត្រីខ្មោចគណបក្ស សង្គ្រោះជាតិ ៤នាក់ ក្នុងនោះត្រូវបានចាប់ខ្លួនដែលក្នុងនោះ២នាក់រួមមាន៖ ឈ្មោះ ទុំ វុទ្ធី អតីតសមាជិកគណៈកម្មការប្រតិបត្តិខេត្តស្វាយរៀង នៃអតីតគណបក្សសង្គ្រោះជាតិ និងឈ្មោះ ឈួរ ផេង ត្រូវបានបញ្ជូន ទៅតុលាការពាក់ព័ន្ធនឹងការទទួលផែនការពីខាងក្រៅដើម្បីធ្វើការតវ៉ាឱ្យមានការដោះលែងរ៉ុង ឈុន។ ពួកគេត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គមតាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ចំណែកអតីតសមាជិកខ្មោចបក្សសង្គ្រោះជាតិ ២នាក់ទៀត ត្រូវបានសមត្ថកិច្ចអប់រំ ហើយឱ្យត្រឡប់ទៅផ្ទះ វិញដែលរួមមានស្ត្រីឈ្មោះ ឈិន សុវណ្ណា មុខរបរកម្មការិនីរោងចក្រ និងឈ្មោះ អ៊ុក សំអូន អតីតចៅសង្កាត់ដង្កោនៃអតីត គណបក្សសង្គ្រោះជាតិ។ ដោយសារតែការតវ៉ាទាមទារដោះលែង រ៉ុង ឈុន ធ្វើឡើងដោយបង្កប់របៀបវារៈ នយោបាយទុច្ចរឹត មានអង្គការចាត់តាំង ត្រឹមត្រូវ និងមានចេតនាបង្កចលាចលសង្គមឈានដល់ផែនការអនុវត្តផែនការ រដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល ទើបគេ សង្កេតឃើញការតវ៉ានេះស្ថិតក្នុងរូបភាព រៀបចំឡើងដោយមានអ្នកស្រែកបញ្ចេញ សារនយោបាយដុតកំហឹង ការលើកបដា និងធ្វើសកម្មភាពដោយមានអង្គការចាត់តាំងច្បាស់លាស់ដឹកនាំដោយអតីតសមាជិកខ្មោចបក្សសង្គ្រោះជាតិ ប៉ុនប៉ងប្រែក្លាយការតវ៉ាទាមទារនេះជា ចលនាបញ្ឆេះកំហឹង សង្គមប្រជាពលរដ្ឋ។ ក្រុមកម្លាំងយុវជន ដែលតាំងខ្លួនមកពីចលនាមាតាធម្មជាតិ ចលនាខ្មែរថាវរៈ បណ្តាញយុវជនកម្ពុជា សហគមន៍សហព័ន្ធកសិករកម្ពុជា សហជីពកម្មករ បានឃុបឃិតគ្នាអនុវត្តផែនការ រៀបចំឡើងដោយមេរដ្ឋប្រហារ សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង ដើរអុកឡុកតាមទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ។
រហូតដល់ពេលខ្លះ ពួកគេបានបង្កើតរូបភាពក្លែងក្លាយយកមនុស្សមានអវៈយវៈល្អពេញលេញមកធ្វើជាមនុស្សមានពិការភាពដើម្បីទាក់ ទាញសមានចិត្តសាធារណជនថា សូម្បីពិការក៏មានឆន្ទៈចូលរួមតវ៉ាដើម្បី រ៉ុង ឈុន។ តាមពិតជារូបភាពបោកប្រាស់ប៉ុណ្ណោះ! ស្ត្រីម្នាក់នេះមារូបរាង្គកាយធម្មតា។ ដើម្បីតែសម្រេចមហិច្ឆតាអំណាចរបស់ខ្លួន ពួកគេគ្មានភាពអៀនខ្មាសបន្តិចណាឡើយក្នុងការបំភ្លៃការពិត បន្លំភ្នែក សាធារណជន។ តែពួកគេពិតជាមិនអាច បោកប្រាស់ពលរដ្ឋខ្មែរបានឡើយ ផែនការរបស់ពួកគេត្រូវបានបកអាក្រាត ហើយប្រឈមមុខនឹងការអនុវត្តច្បាប់។ ទង្វើដ៏ស្មោគគ្រោករបស់ពួកគេនឹងមិនត្រូវបានបកស្រាយដោយក្រុមអង្គការសង្គម ស៊ីវិលលម្អៀងថាជាសិទ្ធិបញ្ចេញមតិ សេរីភាពនៃការធ្វើបាតុកម្មឡើយ ប៉ុន្តែវាជាការអនុវត្តផែនការរដ្ឋប្រហាររបស់ជនក្បត់ជាតិដែលមិនអាចអត់ឱនឱ្យបានឡើយ។
សរុបសេចក្តី អ្វីៗដែលក្រុមជ្រុលនិយម បាននិងកំពុងធ្វើជ្រកក្រោមស្លាកនៃការតវ៉ាទាមទារឱ្យដោះលែង រ៉ុង ឈុន គឺជាការអនុវត្តបទបញ្ជាបង្កចលាចលវឹកវរធ្ងន់ធ្ងរ ដល់សង្គមជាតិដើម្បីពួកគេឈាន ដល់ធ្វើរដ្ឋប្រហារ ឬបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល។ រ៉ុង ឈុន មេខ្លោងនៃការអនុវត្តផែនការញុះញង់បញ្ឆេះកំហឹងពលរដ្ឋត្រូវបានចាប់ខ្លួននិងចោទប្រកាន់ ចំពោះមុខតុលាការទៅហើយ ប៉ុន្តែផែនការពួកគេគឺប្រែក្លាយកំហឹងនៃការជាប់គុករបស់ រ៉ុង ឈុន ជាការបំផ្ទុះផែនការបំផ្លាញកម្ពុជាសាជាថ្មីក្រោមការរៀបចំនិងបញ្ជាដោយមេរដ្ឋប្រហារ។ អ្នកដែលចូលរួមអនុវត្តផែនការរដ្ឋ ប្រហារនេះ មិនអាចលើកលែងបានឡើយហើយអាជ្ញាធររដ្ឋាភិបាលមានភាពចាំបាច់ត្រូវអនុវត្តច្បាប់តឹងរឹងដើម្បីទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលាដើម្បី ថែរក្សានិងការពារសន្តិភាពឱ្យបានគង់វង្ស៕
ដោយ៖ ចៅចាក់ស្មុក ស្រុកកំចាយមារ ខេត្តព្រៃវែង