(ភ្នំពេញ)៖ គ្រោះអគ្គិភ័យភ័យដែលបានឆាបឆេះ ផ្ទះរបស់ប្រជាពលរដ្ឋ និងឃ្លាំងស្តុកមីសួរ ស្តុកខោទឹកនោម ស្ថិតនៅតាមផ្លូវលេខ ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានរលត់ទៅវិញហើយ នៅវេលាម៉ោងប្រមាណ៣៖៣០នាទី រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ ក្រោយកម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ បើកប្រតិបត្តិការ ជួយបាញ់ពន្លត់ភ្លើងរយៈពេល ជាងមួយម៉ោងមកនេះ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលដឹកនាំកម្លាំងទៅជួយអន្តាគមន៍ ករណីអគ្គិភ័យនេះ បានប្រាប់អង្គភាព Fresh News ថា មកដល់ម៉ោងនេះ (ម៉ោង៣៖៣០នាទី)យើងអាចគ្រប់គ្រងបានហើយ។ ភ្លើងបានឆេះផ្ទះចំនួន៤ខ្នង ក្នុងនោះផ្ទះចំនួន២ខ្នង ត្រូវបានឆេះបំផ្លាញទាំងស្រុង និង២ខ្នងទៀតឆេះអស់៥០ភាគរយ ហើយនៅពេលនេះរថយន្តពន្លត់អគ្គិភ័យកំពុងបន្តបាញ់ឲ្យរលត់ ទាំងស្រុងនៅក្នុងឃ្លាំងស្តុកទុកខោទឹកនោម»។

លោកអភិបាលរងខណ្ឌ បានបញ្ជាក់ថា ជាការសន្និដ្ឋាននោះ គឺភ្លើងចាប់ផ្តើមឆេះ ចេញពីផ្ទះ បើកម៉ាស្សាកោសជប់ ដែលអាចបណ្តាល មកទុស្សេខ្សែភ្លើង។ សម្រាប់ប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យជាង១០គ្រឿង និងដឹកទឹកមកបាញ់ពន្លត់ អស់ប្រមាណ២០ជើង។ យ៉ាងណាក៏ដោយ ទំហំនៃការខូចខាតនោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ រត់ចាំអាជ្ញាធរ និងសមត្ថកិច្ច សួរនាំសិន។ សូមបញ្ជាក់ថា អគ្គិភ័យខាងលើនេះ បានកើតឡើងតាំងពីម៉ោងប្រមាណ២រសៀលថ្ងៃ ដដែរនេះ៕

អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅតាមបណ្...

អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ទល់ឃ្លាំងជីបម៉ុង ក្នុងភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ

Posted by Fresh News on Monday, January 25, 2016

Posted by Sheet on Tuesday, January 26, 2016