(ភ្នំពេញ)៖ ស្រាបៀរ Corona លំដាប់កំពូលទាំងគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់ បានធ្វើការចាប់រង្វាន់លើកទី១ សម្រាប់ប្រម៉ូសិន អាពាហ៍ពិពាហ៍២០១៥-២០១៦ បន្ទាប់ពីកម្មវិធីអាពាហ៍ពិពាហ៍ របស់ស្រាបៀរ Corona បានដំណើរការ៣ខែ ហើយមានគូស្វាមីភរិយា ជាច្រើនគូ បានជ្រើរើសយកស្រាបៀរ Corona ដើម្បីទទួលភ្ញៀវ ក្នុងឱកាសពិសេសរបស់ពួកគេ។

គូស្វាមីភរិយាឈ្នះរង្វាន់ធំ គឺដំណើរកម្សាន្តវិស្សមកាល VIP នាមាត់សមុទ្ររយ:ពេល២យប់ នៅសណ្ឋាគារលំដាប់ផ្កាយ៥ ដាវ៉ាសាម៉ុយ ប្រទេសថៃ ដោយធ្វើដំណើរតាមជើងហាះហើរ លំដាប់ Business Class រង់ចាំស្វាគមន៍ដោយរថយន្តទំនើប សម្រួលអារម្មណ៍ Spa ជាមួយធម្មជាតិ ទទួលទានអាហាររ៉ូមេនទិកនាមាត់សមុទ្រ និងផ្ដិតយករូបភាព ចងក្រងអនុស្សាវរីយ៍ អ្នកឯកទេសរួមនឹងទឹកប្រាក់បន្ថែម ២០០០ដុល្លារ និងរង្វាន់បន្ទាប់ទឹកប្រាក់១០០០ដុល្លារ សម្រាប់គូស្វាមីភរិយាមួយគូទៀត។

លោក ជឹង ម៉េងគ្រុយ ប្រធានគ្រប់គ្រងទីផ្សារ ស្លាកសញ្ញាស្រាបៀរ Corona ប្រចាំកម្ពុជាបានឲ្យដឹងថា នេះជាលើទី១ សម្រាប់ក្រុមហ៊ុន ស្រាបៀរ Corona កម្ពុជាដែលមានសំណាង និងកិត្តិយសដោយមានឱកាស បានបញ្ជូនគូស្វាមីភរិយាថ្មីជាជនជាតិខ្មែរដែលមាន សំណាងបំផុត១គូ ទៅចូលរួមធ្វើដំណើរកម្សាន្តលើកោះសាម៉ុយ។

លោកបន្ដថា គូស្វាមិភរិយាដែលឈ្នះរង្វាន់មាន លោក ជា ពិសិដ្ឋនរៈ និងអ្នកនាង សុខ សុផាណា មកពីក្រុងព្រះសីហនុ ឈ្នះរង្វាន់ធំ ដំណើរកម្សាន្ត ក្រេបទឹកឃ្មុំរួមជាមួយ និងទឹកប្រាក់ ២០០០ដុល្លារ និងលោក ដួង វិចិត្រ និងអ្នកនាង អ៊ុ សូដាលីន មកពីខេត្តសៀមរាប ឈ្នះរង្វាន់ទឹកប្រាក់ ១០០០ដុល្លារ។

ចំពោះ អ្នកពិធីការដែលឈ្នះរង្វាន់រួមមានៈ ទីមួយអ្នកឈ្នះរង្វាន់ធំស្រាបៀរ Corona ៣០កេស,ទី២ ស្រាបៀរ Corona ២០កេស,ទី៣ ស្រាបៀរ Corona ១០កេស នៅឱកាសឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំម្ដងទៀតសម្រាប់ស្វាមីភរិយាមួយគូផ្សេងទៀតពីស្រាបៀរ Corona។

គួរបញ្ជាក់ថា ការចាប់រង្វាន់លើទី២ និងប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ ដោយគូស្វាមីភរិយាដែលនឹងមានគម្រោង រៀបអាពាហ៍ពិពាហ៍ នៅប៉ុន្មានខែខាងមុខដោយគ្រាន់តែ ជាវស្រាបៀរ Corona មកទទួលភ្ញៀវក្នុងពិធីពិសេសមួយគ្រួសារ មិត្តភកកិ្ត និងមានឱកាសឈ្នះរង្វាន់ ដំណើរកម្សាន្តក្រេបទឹកឃ្មុំដ៏ប្រណិតទៅកាន់កោះសាម៉ុយ រួមជាមួយទឹកប្រាក់បន្ថែម២០០០ដុល្លារ។ Corona ជាស្លាកសញ្ញាឈានមុខគេ នៅប្រទេសមិកស៊ិកកូ ជាស្រាបៀរលំដាប់ថ្នាក់លេខ៥ នៅលើពិភពលោក និងជាស្រាបៀរមិកស៊ិកកូ ដ៏ពេញនិយមជាសកល។

ព័ត៌មានលម្អិតសូមទូរស័ព្ទមកលេខ៖078 999 688 ឬគេហទំព័រ (http://facebook.com/CoronaCambodia)។