(ភ្នំពេញ)៖ លោក ​ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​លើកឡើងថា អាជ្ញាធរ​ភ្នំពេញ​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ប​ពា្ឈ​ប់​ការលក់ដូរ​រំលោភ​លើ​ចិញ្ចើមផ្លូវ​២៧១ ចន្លោះ​ពី​មន្ទីរពេទ្យ​រុស្ស៊ី​ដល់​ក្លោងទ្វារវត្ត​សន្សំ​កុសល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ការធ្វើ​ចរាចរតាមដងផ្លូវ​ នេះបើយោងតាម Facebook របស់អ្នកនាំពាក្យរូបនោះ។​

លោក ឡុង ឌីម៉ង់ បានបន្តបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា «ពេលនេះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនបងប្អូនប្រជាពលរដ្ឋមួយចំនួន កំពុងលក់ដូរលើចិញ្ចើមផ្លូវលេខ២៧១ និងហៀរចូលសាច់ថ្នល់ ចន្លោះពីមន្ទីរពេទ្យរុស្ស៊ីដល់ក្លោងទ្វារវត្តសន្សំកុសល ដែលប៉ះពាល់ដល់ការធ្វើចរាចរ និងថ្មើរជើង។ សូមមេត្តាបពា្ឈប់ការរំលោភលើចិញ្ចើមថ្នល់, ​សាលា​រាជធានី​ភ្នំពេញ​សូម​ឲ្យ​បងប្អូន​ទាំងអស់ មេត្តា​ប​ពា្ឈ​ប់​រំលោភ​លើ​ចិញ្ចើម និង​ទ្រូងផ្លូវ​នេះ ចាប់ពីពេលនេះ​តទៅ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ និង​សម្រួលការ​ធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​»៕​