* ភាគីក្រុមហ៊ុនសំណូមពរសូមឲ្យសម្ដេចតេជោហ៊ុន សែន បង្កើតគណៈកម្មការពិសេសចុះពិនិត្យទីតាំង ក្រុមហ៊ុនជាក់ស្ដែងដើម្បីស្វែងរកការពិត..!

(កណ្ដាល)៖ រឿងរ៉ាវក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ដែលទទួលបានសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចដំណាំស្រូវពីរាជរដ្ឋាភិបាល មានទីតាំងស្ថិតនៅ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល លើផ្ទៃដី១៦៩០ហិកតា តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ ភាគីក្រុមហ៊ុននៅតែមិនទាន់ បានសិទ្ធិធ្វើការអភិវឌ្ឍន៏ដោយរលូន ទៅតាមគម្រោងរបស់ខ្លួននៅឡើយទេ ដោយសារតែមានឈ្មួញទុច្ចរិត និងមន្ត្រីខិលខូចមួយចំនួន ឃុបឃិតគ្នាធ្វើ របាយការណ៏រាយការណ៏ភូតទៅថ្នាក់ដឹកនាំ ព្រោះតែពួកគេចង់ទាមទារផលប្រយោជន៏ពី ក្រុមហ៊ុនក្នុងទំហំមួយដែលភាគីក្រុមហ៊ុន មិនមានលទ្ធភាព និងមិនអាចដោះស្រាយតាមសំណូមពររបស់ពួកគេបាន។

ជាក់ស្ដែងនៅពេលថ្មីៗនេះ ខណៈក្រុមហ៊ុនបានបង្កបង្កើនផលស្រូវទៅតាមគម្រោង និងផែនការអភិវឌ្ឍន៍របស់ខ្លួនជាជំហ៊ានៗដោយមិនមានបញ្ហាអ្វីជា ដុំកំភួនជាមួយប្រជាពលរដ្ឋផងនោះ ស្រាប់តែមានឈ្មួញទុច្ចរិត និងមន្ត្រីខិលខូចមួយចំនួនធ្វើសកម្មភាពបំភ្លៃការពិតថា ក្រុមហ៊ុននៅមានទំនាស់ដីធ្លី ជាមួយប្រជាពលរដ្ឋមិនទាន់ដោះស្រាយចប់ ចោទក្រុមហ៊ុនមិនបានអនុវត្តទៅតាមគម្រោងអភិវឌ្ឍន៍ រួមទាំងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹក របស់ក្រុមហ៊ុនដើម្បីស្រោចស្របដំណាំស្រូវ របស់ពួកគាត់ទៅវិញ។

ការធ្វើរបាយការណ៍ភូតភថ្នាក់ដឹកនាំ ដែលនាំឲ្យមានការសម្រេចខុសប៉ះពាល់ ដល់ផលប្រយោជន៍ក្រុមហ៊ុន ព្រោះតែមានឈ្មួញទុច្ចរិតមកពី ក្រៅភូមិសាស្ត្រនៅពីក្រោយខ្នងក្នុងរឿងជម្លោះដីធ្លីនាពេលកន្លងមក និងការបាត់បង់ផលប្រយោជន៏របស់ខ្លួនរួមទាំងសាច់ញាតិបក្ខពួក រហូតដល់រាជរដ្ឋាភិបាលសម្រេចចេញ ស.ជ.ណ ថ្មីមួយទៀតកាល ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦កន្លងទៅ នេះដោយយោងតាមចំណាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើរបាយការណ៍របស់អភិបាលខេត្តកណ្ដាល ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ។ ឥឡូវអាជ្ញាធរខេត្ត នឹងចុះអនុវត្ត ស.ជ.ណ ហើយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ ដែលការអនុវត្តនេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដល់ផលប្រយោជន៍ក្រុមហ៊ុន។

ដើម្បីលើកទឹកចិត្ត និងការពារដល់ក្រុមហ៊ុនស្របច្បាប់ ក្រុមហ៊ុនគោរពច្បាប់ដែលខិតខំធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី លោកឧកញ៉ា ឌីប៉ូ ដែលជាប្រធានក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ទទួលបានសិទ្ធិអភិវឌ្ឍន៍ លើផ្ទៃដី ១,៦៩០ហិកតា នៅឃុំកំពង់អុស ហើយកន្លងមកធ្លាប់រងគ្រោះជាបន្តបន្ទាប់ដោយសារតែឈ្មួញទុច្ចរិត និងមន្ត្រីខិលខូចមួយចំនួនតូច ឃុបឃិតគ្នានោះ បានសំណូមពរសូមឲ្យសម្ដេចតេជោ មេត្តាបង្កើតគណៈកម្មការពិសេសមួយ ដើម្បីចុះត្រួតពិនិត្យស្វែងរកការពិតដល់ទីតាំងដី ទំនាស់ជាក់ស្ដែងសាជាថ្មី ព្រោះបច្ចុប្បន្នក្រុមហ៊ុនបានអនុវត្តទៅតាម គោលការណ៍របស់រាជរដ្ឋាភិបាលដូចជា សម្របសម្រួលទិញដីពី ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលកាន់កាប់ជាក់ស្ដែងមិនឲ្យមានទំនាស់តទៅទៀត ។ ដីប្រជាពលរដ្ឋដែលមិនព្រមលក់ដូរ ក្រុមហ៊ុនបានអនុវត្តតាមរូបមន្តឆ្កៀលស្បែកខ្លា។ ក្រៅពីនេះក្រុមហ៊ុនបានអភិវឌ្ឍន៍ឈូសឆាយជីកប្រឡាយ ធ្វើអាងស្តុកទឹកស្រោចស្របធ្វើស្រែប្រាំងលើផ្ទៃដី ដែលមិនមានទំនាស់បានជាង ៨០០ហិកតា រួមទាំងអនុញ្ញាតឲ្យប្រជាពលរដ្ឋជាម្ចាស់ស្រែ ប្រើប្រាស់ទឹករបស់ក្រុមហ៊ុនបូមដាក់ស្រែដោយមិនយកលុយទៀតផង ហើយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏មិនមានបញ្ហាអ្វីជាមួយក្រុមហ៊ុនទៀតដែរ លើកលែងតែឈ្មួញខិលខូចពីខាងក្រៅមួយចំនួន ដែលឆក់ឱកាសទៅទិញដីទុកលក់យកចំណេញ នាពេលកន្លងមក ដែលនៅបន្តតាមឆាឆៅ និងភូតភរថ្នាក់ដឹកនាំឲ្យយល់ខុសតែប៉ុណ្ណោះ។

ខាងក្រោមនេះជាការអំពាវនាវ និងសំណូមពររបស់ លោកឧកញ៉ា ឌី ប៉ូ ប្រធានក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ ដែល សូមឲ្យថ្នាក់ដឹកនាំបន្តជួយគាំទ្រ នូវគម្រោងអភិវឌ្ឍន៍របស់លោកជាបន្តទៀត៖

រឿងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៏ នៅកំពង់អុស «បាយដាំឆ្អិនហើយ» ត...

រឿងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៏ នៅកំពង់អុស «បាយដាំឆ្អិនហើយ» តែឈ្មួញទុច្ចរិត និងមន្ត្រីខិលខូចនៅតែរាយការណ៏ថា «បាយនៅឆៅ»* ភាគីក្រុមហ៊ុនសំណូមពរសូមឲ្យសម្ដេចតេជោហ៊ុន សែន បង្កើតគណៈកម្មការពិសេសចុះពិនិត្យទីតាំង ក្រុមហ៊ុនជាក់ស្ដែងដើម្បីស្វែងរកការពិត..!(កណ្ដាល)៖ រឿងរ៉ាវក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ដែលទទួលបានសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចដំណាំស្រូវពីរាជរដ្ឋាភិបាល មានទីតាំងស្ថិតនៅ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល លើផ្ទៃដី១៦៩០ហិកតា តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ ភាគីក្រុមហ៊ុននៅតែមិនទាន់ បានសិទ្ធិធ្វើការអភិវឌ្ឍន៏ដោយរលូន ទៅតាមគម្រោងរបស់ខ្លួននៅឡើយទេ ដោយសារតែមានឈ្មួញទុច្ចរិត និងមន្ត្រីខិលខូចមួយចំនួន ឃុបឃិតគ្នាធ្វើ របាយការណ៏រាយការណ៏ភូតទៅថ្នាក់ដឹកនាំ ព្រោះតែពួកគេចង់ទាមទារផលប្រយោជន៏ពី ក្រុមហ៊ុនក្នុងទំហំមួយដែលភាគីក្រុមហ៊ុន មិនមានលទ្ធភាព និងមិនអាចដោះស្រាយតាមសំណូមពររបស់ពួកគេបាន។

Posted by Fresh News on Tuesday, January 26, 2016