(កំពង់ចាម)៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានបាត់ខ្លួន និងមនុស្ស៣នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា នៅក្នុងហេតុការណ៍លង់ទឹកទន្លេ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅមុខវត្តជ្រោយថ្ម សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ចាម ឱ្យដឹងថា ក្នុងចំណោមមនុស្ស ០២នាក់ ដែលបានបាត់ខ្លួននោះ មានក្មេងស្រីម្នាក់ និងមនុស្សប្រុសវ័យចំណាស់អាយុប្រមាណជាង៣០ឆ្នាំ។

ប្រភពបានដដែលបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញមានមនុស្សវ័យចំណាស់អាយុជាង៣០ឆ្នាំម្នាក់ និងក្មេងប្រុសស្រី៤នាក់ បាននាំគ្នាទៅងូតទឹកលេងក្បែរមាត់ច្រាំងទន្លេ ត្រង់ចំណុចកើតហេតុខាង។

លុះរំលងបានប្រមាណជា២០នាទី ក្រោយមកក៏បានលង់ទឹក ហើយស្រែកឆោឡោរកគេជួយ។ ភ្លាមៗនោះ បុរសវ័យចំណាស់នោះ បានហែលទៅជួយក្មេង ប្រុសម្នាក់ តែដោយដោយឃើញក្មេងស្រីម្នាក់ទៀតបានលង់ ខ្លួនក៏បានហែលទៅជួយជាបន្តទៀត ស្រាប់តែបាត់ខ្លួនទាំង២នាក់តែម្ដង៕