(កណ្តាល)៖​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​មករា​ ឆ្នាំ​២០១៦ សាលាដំបូងខេត្តកណ្តាល នឹងបើកសវនាការសំណុំរឿង​លោក​ អាំង​ មាលតី​ ​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជាប់​ចោទ​ពី​បទ​បំផ្លាញ​ដោយ​ចេតនា និង គៃបំបាត់​ដោយ​ទុច្ចរិត​ ពាក់ព័ន្ធ​ការ​ដោះលែង​មេខ្លោង​ជួញដូរ​គ្រឿងញៀន ​ឈ្មោះ ថាវ ថា​វី ជា​ថ្នូរ​នឹង​រថយន្ត​ម៉ាក​អូ​ឌី​មួយ​គ្រឿង​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ នេះបើយោងតាមមន្រ្តីតុលាការ ខេត្តកណ្តាលឲ្យដឹងយ៉ាងដូច្នេះ។

សវនាការ​នេះ​ដឹក​នាំ​ដោយ​អនុប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក​ ងួន​ វុទ្ធី​ និង​លោក​ព្រះរាជ​អាជ្ញា​រង​ ឯក​ សុន​រស្មី​៕