(ភ្នំពេញ)៖ អគ្គនាយកក្រុមហ៊ុន Worldbridge International Co.Ltd លោក ឧកញ៉ា សៀ ឬទ្ធី ដែលជាអ្នកដឹកនាំដ៏ឆ្នើមមួយរូប ដែលប៉ិនប្រសព្វលើគ្រប់វិស័យពិសេស ការវិនិយោគលើផ្នែក អចលទ្រព្យយ៉ាងកំពូលនៅកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ បានទទួលរង្វាន់អន្តរជាតិ CHT នៅ The Royale ChulanKuala Lumpur នៃប្រទេសម៉ាទ្បេស៊ី។

ការទទួលបានរង្វាន់នេះដោយសារតែ គណៈកម្មាការពិនិត្យឃើញ នូវភាពប៉ិនប្រសព្វនៃការដឹកនាំរបស់ លោកឧកញ៉ា សៀ ឬទ្ធី ដែលជាអ្នកដឹកនាំឆ្នើម លេចធ្លោរ និងជាអ្នកគ្រប់គ្រងដោយមានតម្លាភាពក្នុងជំនួញរបស់គាត់។ នេះបើតាមការឲ្យដឹងពីលោក លុយ ចន្ទផល ជាអ្នកប្រឹក្សាផ្នែកច្បាប់នៃក្រុមហ៊ុន Worldbridge International Co.Ltd។

លោក លុយ ចន្ទផល បានបន្ដថា «បុព្វហេតុដែលនាំអោយអង្គការមួយឈ្មោះថា CHT សំរេចជ្រើសរើសគាត់ ដើម្បីអោយក្លាយទៅជាអ្នកទទួលរង្វាន់ឆ្នើមហ្នឹង គឺដោយសារតែថ្វីដៃ ក្នុងការដឹកនាំក្រុមហ៊ុននិងការអភិវឌ្ឍន៍ ក្រុមហ៊ុនរបស់គាត់ ចាប់ពីចំនុចដំបូងរហូតដល់ បានជោគជ័យគួរអោយកោតសរសើរយ៉ាងខ្លាំង»

លោក បន្ដថា អ្នកដែលចូលរួមក្នុងកម្មវិធី CHT AWARD នោះ មានអ្នកចូលរួមប្រមាណជា ៤០០នាក់ និងមកជាង១២ប្រទេស ចូលរួមដែលមានដូចជាប្រទេសកម្ពុជា សិង្ហបុរី ឥណ្ឌូនេស៊ី អូស្រ្តាលី និង សហរដ្ឋអាមេរិកជាដើម។

ពិសេសមករហូតមកដល់ពេលនេះ លោកឧកញ៉ា សៀ ឬទ្ធី មានមុខជំនួញប្រមាណជាជាង២៣ ដែលទាក់ទងទៅនឹងវិស័យ អចលនទ្រព្យ ដឹកជញ្ជូន វិនិយោគក្របខ័ណ្ឌជាតិនិងអន្តរជាតិ។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក សៀ ឬទ្ធី គ្រប់ មុខជំនួញ របស់លោក ទាំងអស់ គឺសុទ្ធតែទទួលបានជោគជ័យយ៉ាងល្អប្រសើរបំផុត ហួសពីការរំពឹងទុកទៅទៀត ពិសេស នៅពេលថ្មីៗនេះ ក្រុមហ៊ុន Monarch Investment ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន WorldBridge Group បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន Nansham Group Co., Ltd. ក្នុងគោលបំណងរួមសហការអភិវឌ្ឍ «កោះតាង»​ ឲ្យក្លាយជារមណីដ្ឋានយ៉ាងល្អប្រណិត គ្មានពីរនៅកម្ពុជា ជាមួយភាពអស្ចារ្យនៃការច្នៃប្រឌិតខ្ពស់របស់ក្រុមហ៊ុនទាំងពីរនេះ ដែលផ្តោតលើគម្រោងអភិវឌ្ឍ ទ្រង់ទ្រាយធំ ដែលពោរពេញទៅដោយភាពលេញធ្លោរយ៉ាងអស្ចារ្យ ដែលនឹងក្លាយជាតំបន់ទេសចរណ៍មួយ ដ៏ប្រណិតជាមួយនឹងរមណីដ្ឋាន មានលក្ខណៈពិសេសៗជាច្រើន ដែលនឹកស្មានមិនដល់ ទាំង ផែនាវា សណ្ឋាគារ សួនកំសាន្ដ ទីលានវាយកូនហ្គោល និងសេវាកម្មប្រណិតៗ ជាច្រើនផ្សេងទៀត៕

CHT នៅ The Royale ChulanKuala Lumpur នៃប្រទេសម៉ាទ្បេស៊ី លោក ឧកញ៉ា សៀ ឬទ្ធី ។

Posted by សយ ចាន់ លក្ខិណា on Wednesday, January 27, 2016