(កំពង់ធំ)៖ លោក សុខ លូ ប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ទូច សុខា ប្រធានយុវជន គណបក្សប្រជាជន ស្រុកប្រាសាទបល្ល័ង្ក និងសហការី នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ បាននាំយកអំណោយ ចែកជូន ជនចាស់ជរា ស្ត្រីមេម៉ាយ ទីទ័លក្រគ្មានទីពឹងចំនួន៣គ្រួសារ រស់នៅ ក្នុងឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្គ។

ប្រជាពលរដ្ឋដែលបានទទួលពីលោក សុខ លូ ខាងលើនេះ រួមមានទី១ លោកយាយ ព្រំ ស៊ា អាយុ៨៤ឆ្នាំ នៅភូមិដងអន្ទាក់ ទី២លោក យាយ អ៊ុច ឈា អាយុ៨០ឆ្នាំ នៅភូមិចំណារ និងទី៣ស្ត្រីមេម៉ាយ កៅ យ៉ង អាយុ៤២ឆ្នាំ នៅភូមចំណារ។ លោក សុខ លូ បានថ្លែងថា ក្រុមការងារ និងថ្នាក់ដឹកនាំខេត្តកំពង់ធំ ដែលតែងតែយកចិត្ត ទុកដាក់ទៅលើមនុស្សចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រាគ្រប់ពេលវេលា មិនឲ្យស្លាប់ដោយសារអត់បាយនោះឡើយ ហើយអាជ្ញាធរនឹងខិតខំជួយដោះស្រាយបញ្ហាដែលកើតមានឡើង។

អំណោយក្នុងមួយគ្រួសារទទួលបាន ភួយ១អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ ២០កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សាប៊ូ២គីឡូក្រាម និងថវិកា២៥០,០០០រៀល៕