(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ  បានចាប់បញ្ជូនជនសង្ស័យម្នាក់ពីបទ ចែកចាញគ្រឿងញៀន ទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ក្រោយបង្ក្រាបនៅម៉ោង១១យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ។

ប្រតិបត្តិការ បានធ្វើឡើងដោយកំលាំងស្នាក់ការ៥៦៨ នៃបញ្ជាមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក ស សុភក្ត្រា ប្រធានស្នាក់ការ ខណ:ចុះល្បាតក្នុងភូមិសាស្ត្រចំណុចចំណតរថភ្លើង រ៉ាចាស់ ក្នុងភូមិ-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ពេលនោះឃើញជនសង្ស័យ កំពុងលក់គ្រឿងញៀន និងដកហូតវត្ថុតាង ម៉ាទឹកកក១កញ្ចប់តូចនិងថ្នាំមេតំហ្វេតាមីន១១ គ្រាប់។

លោក ស ប៊ុនសឿង មេបញ្ជាការរងអាវុធហត្ថខេត្តទទួលលើការងារគ្រឿងញៀនបានឲ្យដឹង នៅព្រឹកនេះ ថា ជនសង្ស័យមានឈ្មោះ សុខ ហួរ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ជនសង្ស័យបានឆ្លើយសារភាពនៅមុខថាគ្រឿងញៀនទាំងអស់នេះជារបស់ខ្លួនពិតប្រាកដមែនដោយខ្លួនបានទិញពីឈ្មោះលីន ភេទស្រី អាយុប្រហែល២៧ឆ្នាំ ដើម្បីយកមកប្រើប្រាស់ជាមួយមិត្តភ័ក្រ។

បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងសាងសំណំរឿង ជនសង្ស័យបញ្ជូនទៅតុលាការដើម្បីដាក់ទោស ទៅតាមផ្លូវច្បាប់ ចំណែកជនសង្ស័យ ឈ្មះលីន អ្នកលក់បន្តនោះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមទៀត ៕