(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានប្រកាសឲ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ មានរថយន្តចង្កូតស្តាំចំនួន ១៣០គ្រឿងហើយ បានចូលទៅដាក់ពាក្យស្នើសុំស្លាកលេខ។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ បានសម្រេចឲ្យប្រជាពលរដ្ឋប្រើរថយន្តចង្កូតស្តាំទាំងអស់ ឲ្យចូលទៅធ្វើស្លាកលេខ និងបង់ពន្ធទៅតាមការកំណត់ ហើយអនុគ្រោះមិនឲ្យពួកគេធ្វើការចង្កូតនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានហាមប្រាមមិនឲ្យមានការនាំចូលរថយន្តចង្កូតស្តាំទៀតនោះឡើយ៕