(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតយន្តហោះ Boeing Co នៅថ្ងៃសុក្រម្សិលមិញនេះ បានឈ្នះក្នុងការដេញថ្លៃ​ផលិត​យន្តហោះ Air Force One ថ្មី របស់ប្រធានាធិបតីអាមេរិក នេះបើយោងតាមការឲ្យដឹងពីមន្ទីរបញ្ចកោណ និង​ត្រូវបានចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៣០ ខែមករា។

Boeing បានចុះកិច្ចព្រមព្រៀងជាមួយនឹង​មន្ទីរបញ្ចកោណ ក្នុងទឹកប្រាក់ ២៥,៨លានដុល្លារអាមេរិក (តម្លៃនេះគឺសម្រាប់ការផ្គត់ផ្គង់គ្រឿងបរិក្ខា និងការរចនា) ក្នុងការ​ផលិត​យន្តហោះ Air Force One ថ្មីឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក ដែលកិច្ចព្រមព្រៀងនេះត្រូវបានគេដឹងថា មានតម្លៃ​ទាបបំផុត។

គួរបញ្ជាក់ផងដែរថា Air Force One ជាយន្តហោះមួយដែលរចនាឡើង ដោយបំពាក់នូវបច្ចេកវិទ្យាខ្ពស់ ដើម្បីការងារសុវត្ថិភាព ប្រធានាធិបតីអាមេរិក៕