(ត្បូងឃ្មុំ)៖ មន្ទីសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោល និងបដិសេធទាំងស្រុងចំពោះខ្លឹមសារផ្សាយបំភ្លៃពាក់ព័ន្ធនឹង​ស្ថានីយជញ្ជីងថ្នល់ទទឹង នៅលេីសារព័ត៌មានមួយចំនួន​ ដែលធ្វេីឲ្យប៉ះពាល់ធ្ងន់ធ្ងរមកលើថ្នាក់ដឹកនាំ និងមន្ត្រីស្ថានីយជញ្ជីងនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសាធារណការខេត្តត្បូងឃ្មុំ បានឃើញសារព័ត៌មានចុះផ្សាយកាលពីថ្ងៃទី៤-៧ ខែកញ្ញា ឆ្នាំ២០២០ ដែលបានវាយប្រហារមកលើថ្នាក់ដឹកនាំ ស្ថានីយជញ្ជីងថ្នល់ទទឹង។

មន្ទីសាធារណការខេត្តបានបដិសេធ និងច្រានចោលទាំងស្រុងនូវខ្លឹមសារខាងលើនេះ ដែលផ្សាយបំភ្លៃព័ត៌មានមិនពិតយកមកមួលបង្កាច់បង្ខូចកិត្តយស ថ្នាក់ដឹកនាំ និងមន្ត្រីស្ថានីយជញ្ជីងថ្នល់ទទឹងយ៉ាងធ្ងន់ធ្ងរ ព្រមទាំងធ្វើការសន្និដ្ឋានដោយគ្មានមូលដ្ឋាន និងគ្មាន ព័ត៌មានត្រឹមត្រូវ ក្នុងគោលបំណងញុះញង់បង្កភាពវឹកវរ និងធ្វើឱ្យបាត់បង់ទំនុកចិត្តពីមន្ត្រីរាជការ មហាជន និងប្រជាពលរដ្ឋមកលើស្ថានីយ។

ចំពោះករណីដែលរថយន្តផ្ទុកទម្ងន់ត្រឹមត្រូវតាមការកំណត់ ទើបអនុញ្ញាតឱ្យរថយន្តបន្តដំណើរ ដោយមិនមានការពុំមានការបង់ប្រាក់ក្រៅប្រព័ន្ធនោះឡើយ៕