(ភ្នំពេញ)៖ លោកស្រី ខែក កែមាលីស៊ីសីសូដា អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសចិន បានធ្វើទស្សនកិច្ចនៅអគារអន្តរជាតិចុង ហ៊្វាង ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និង ហិរញ្ញវត្ថុ ស្ថិតនៅបណ្តោយផ្លូវ៣១៥ កែងផ្លូវ៥២៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ។ ទោះបីជាថ្ងៃសម្រាកបុណ្យជាតិយ៉ាងណាក្តី ក៏បុគ្គលិក និង កម្មករមានក្តីសោមនស្សរីករាយ នឹងទទួលការអញ្ជើញមកដល់ដ៏មានកិត្តិយសរបស់លោកស្រីឯកអគ្គរាជទូត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោកស្រីឯកអគ្គរាជទូត ខែក កែមាលីស៊ីសីសូដា ធ្លាប់បានចូលរួមពិធីបញ្ចប់ការសាងសង់ផ្នែកដំបូលនៃអគារទាំង២ កម្ពុជា-ចិន នៅមជ្ឈមណ្ឌល ZHENG DA នៃទីក្រុងប៉េកាំងផងដែរ។ ការរៀបចំតុបតែងផ្នែកក្នុងនៃអគារ នឹងមានគម្រោងបញ្ចប់នៅក្នុងឆ្នាំនេះ ក្នុងពេលជាមួយគ្នានោះ លោកស្រីក៏មានការចាប់ការអារម្មណ៍ទៅលើអព្ភូតហេតុ ព្រះអាទិត្យបាំងឆ័ត្រនៅលើអគារ ដែលបានផ្តល់ជាសញ្ញានៃភាពជោគជ័យរបស់អគារ ចុង ហ្វ៊ាង ទាំងមូល ដូច្នេះហើយ នាពេលការវិលត្រលប់មកមាតុប្រទេសវិញ លោកស្រីបានឆ្លៀតពេលយ៉ាងមានតម្លៃ និងបានផ្តល់កិត្តិយសមកទស្សនកិច្ចដោយផ្ទាល់នៅ អគារអន្តរជាតិ ចុង ហ្វ៊ាង ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ថែមទៀត។ ព្រះអាទិត្យបាំងឆ័ត្រមានន័យថា ជាការប្រោសព្រំឲ្យពរជ័យដល់មនុស្សទាំងអស់ដែលស្នាក់នៅក្នុងអគារឲ្យមានសុភមង្គល និង ជោគជ័យគ្រប់ការងារ។

អំឡុងពេលបំពេញទស្សនកិច្ច លោកស្រីឯកអគ្គរាជទូត បានអញ្ជើញឡើងទស្សនាទេសភាពនៅលើជាន់ខ្ពស់ជាងគេបង្អស់នៃអគារ។ អគារអន្តរជាតិ ចុង ហ្វ៊ាង នាពេលប្រទេសចិនបើកឲ្យមានគោលនយោបាយទីផ្សារសេរី គឺបានទទួលបន្ទុកក្នុងការសាងសង់ និង ផ្គត់ផ្គង់អគារស្នាក់នៅដល់ប្រជាជនចិនទាំងមូល។ នៅក្នុងផ្នែកឧស្សាហកម្មមួយនេះ ប្រៀបបានទៅនឹងទ័ពជួរមុខដែលតែងតែជំនះរាល់ឧបសគ្គទៅមុខ ដូច្នេះហើយ ទើបក្រុមហ៊ុនពង្រីកកេរ្តិ៍ឈ្មោះឲ្យល្បីសុះសាយរហូតមកដល់សព្វថ្ងៃ។ នៅយុគសម័យថ្មីនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យា និង ហិរញ្ញវត្ថុ បានយកគំនិត និង សេវាកម្មពីមជ្ឈមណ្ឌល ZHENG DA ដោយយកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាជាត្រីមុខ ដែលមានគំនិតច្នៃប្រណិតជាលក្ខណៈបែបវប្បធម៌ និង បង្កើតឲ្យមានបទពិសោធន៍រស់នៅជាមួយនឹង បរិយាកាសដែលធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា ថែមទាំងមានបំពាក់នូវសម្ភារៈទំនើបៗដែលមានបច្ចេកវិទ្យាទំនើបបំផុតនៅរយៈពេល ១០ឆ្នាំចុងក្រោយនេះ ជាផ្នែកមួយដែលជំរុញឲ្យទំនៀមទម្លាប់រវាង ប្រទេសចិន និង បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ឲ្យកាន់តែមានភាពចិត្តស្និតនឹងគ្នា។

ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអចលនទ្រព្យ ចុង ហ្វ៊ាង លោក សៀក ស៊ីតុង ព្រមជាមួយនឹងបុគ្គលិកបានធ្វើបទបង្ហាញស្តីពី បច្ចេកវិទ្យាថ្មីៗជូនលោកស្រីឯកអគ្គរាជទូត និង គណៈប្រតិភូអមដំណើរ។

ប្រធានគ្រប់គ្រងទូទៅលោក សៀក ស៊ីតុង បានមានប្រសាសន៍ថា មជ្ឈមណ្ឌលបច្ចេកវិទ្យា និង ហិរញ្ញវត្ថុបានពាំនាំនូវបទពិសោធន៍ និង បច្ចេកវិទ្យាថ្មីៗបំផុតរបស់ចិនដូចជា ឃ្លាំងផ្ទុកទិន្នន័យសំខាន់ៗ ម៉ាស៊ីនស្កេនមុខសម្រាប់ភ្ញៀវ កម្មវិធី APP សម្រាប់ចំណតយានយន្ត និង មានប្រព័ន្ធការពារសន្តិសុខវៃឆ្លាត (ឧបករណ៍ពន្លត់អគ្គីភ័យស្វ័យប្រវត្តិ និង មានការការពារសន្តិសុខសណ្តាប់ធ្នាប់គ្រប់ជាន់នៃអគារត្រូវបានគ្រប់គ្រងដោយម៉ាស៊ីនស្វ័យប្រវត្តិ លើសពីនោះទៅទៀតនៅក្នុងអគារមានបំពាក់ទៅដោយ អំពូលស្វ័យប្រវត្តិគ្រប់ទីកន្លែង-ល-។ បន្ទប់ប្រជុំមានបំពាក់បច្ចេកវិទ្យា 5G និង មានទទួលរក្សាទុកវត្ថុមានតម្លៃបែបសិល្បៈ មានរៀបចំកម្មវិធីដេញថ្លៃ ដែលមានការធានាសន្តិសុខជាលក្ខណៈស្តង់ដាអន្តរជាតិ ការិយាល័យសាធារណៈ កន្លែងហាត់ប្រាណនៅជាន់ទី១៨ និង មានជំនួយការមេផ្ទះជាមនុស្សយន្ត-ល- ។ ជាពិសេសលោកអ្នកអាចថែរក្សាសុខភាព តាមរយៈការស្ប៉ា និង សូណាបែបបុរាណចិន មានអាងហែលទឹកនៅលើអាកាស ស្ពានកញ្ចក់ ភោជនីយដ្ឋានវិល 3600 ដើម្បីឲ្យកាន់តែប្រសើរ វិមានគ្រីស្តាល់ដែលរចនាបែបសិល្បៈយ៉ាងរស់រវើក។ ក្រុមហ៊ុនមានទំនុកចិត្តយ៉ាងមុតមាំទៅលើបច្ចេលវិទ្យាថ្មីៗ និង ឈានមុខគេបង្អស់នៅប្រទេសចិន ថានឹងអាចជួយអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យាបែបគំនិតច្នៃប្រឌិត និង ធ្វើប្រជាជនកម្ពុជារស់នៅក្នុងភាពស៊ីវិល័យ។

មជ្ឈមណ្ឌលបច្ចេកវិទ្យា និង ហិរញ្ញវត្ថុ គឺជាអគារខ្ពស់ជាងគេដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកស្រីឯកអគ្គរាជទូតមានសង្ឃឹមថា មជ្ឈមណ្ឌលបច្ចេកវិទ្យា និង ហិរញ្ញវត្ថុ នឹងនាំមកនូវសមិទ្ធផលយ៉ាងច្រើនមកជូនប្រទេសកម្ពុជា ហើយថែមទាំងដាក់រហ័សនាមឲ្យក្រុមហ៊ុនចុង ហ៊្វាង ថា ជាក្រុមហ៊ុនដែលមានគុណភាពសំណង់ឈានមុខ និង បច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថាក្រុមហ៊ុនចុង ហ៊្វាងអាចជំរុញឲ្យមិត្តភាពកម្ពុជា-ចិនឲ្យកាន់តែមានភាពស្អិតរមួតបន្ថែមទៀត៕