(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីបដិសេធ ទាត់ចោលការលើកឡើងដោយមិនទទួលស្គាល់ការពិតរបស់ លោក អេង ឆៃអ៊ាង ដែលបានចោទប្រកាន់ថា អាជ្ញាធរមូលដ្ឋានគៀបសង្កត់សិទ្ធិប្រជាពលរដ្ឋ និងប្រព្រឹត្ដអំពើពុករលួយ ព្រមទាំងចាត់ទុកសម្ដីនេះថា ជាសម្ដីភូតកុហកគ្មានខ្លឹមសារ ដោយគ្រាន់តែនិយាយឲ្យលឺសំឡេង។
ក្នុងលិខិតបដិសេធដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចាត់ទុកសម្ដីរបស់អ្នកជាប់បំរាមតុលាការកម្ពុជា ហើយរត់គេចទៅក្រៅប្រទេស លោកអេង ឆៃអ៊ាង ជាចរិតនៃអ្នកនយោបាយប្រឆាំងដែលមានភ្នែកភ្លឺ តែធ្វើពុតត្បុតជាមនុស្សខ្វាក់ ធ្វើមិនដឹងមិនលឺ មើលមិនឃើញនូវសមិទ្ធផល និងស្នាក់ដៃជាច្រើនរបស់រាជរដ្ឋាភិបាល។
ក្រសួងមហាផ្ទៃ បានអះអាងថា ប្រសិនបើដូចសំដីរបស់ឈ្មោះ អេង ឆៃអ៊ាង បានលើកឡើងថា មន្ដ្រីថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានធ្វើមិនកើត និងគ្មានជំនឿនោះ ម្ល៉េះសមរាជរដ្ឋាភិបាលសព្វថ្ងៃនេះ មិនអាចស្ថិតនៅគង់វង្សបានទេ ហើយក៏មិនអាចកសាងប្រទេសឲ្យរីកចម្រើន រក្សាបានសន្ដិសុខ សន្ដិភាពជូនប្រជាជន និងប្រទេសជាតិបានដូចសព្វថ្ងៃឡើយ៕
ខាងក្រោមនេះ ជាសេចក្ដីបដិសេធរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖