(កំពង់ចាម)៖ លោក លូ គឹមឈន់ ប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានសទ្ធាជ្រះថ្លាបានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងវត្តកោះកែវ ស្ថិតក្នុងឃុំព្រែកដំបូក ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

កម្មវិធីបុណ្យនេះធ្វើឡើងនារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ហើយក៏មានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត និងប្រធានមន្ទីរជុំវិញខេត្តកំពង់ចាម អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយជាច្រើនទៀត។

សូមបញ្ជាក់ថា អង្គកឋិនទានទទួលបានបច្ច័យចំនួន ១៦១,៤០០,០០០រៀល សម្រាប់កសាង និងផ្គត់ផ្គង់ក្នុងទីអារាមនេះ៕