(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី១៨ ខែតុលា ឆ្នាំ២០២០ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងឯកសារ៣ទៀតរវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និង លោក វ៉ាង យី (Video inside) (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការងារអាទិភាពរបស់រាជរដ្ឋាភិបាលពេលនេះ គឺជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះដោយទឹកជំនន់ (ចុចអាន)

៣៖ សម្តេចតេជោ ហ៊ុន សែន៖ EBA គង់មានថ្ងៃណាមួយនឹងបាត់បង់ ប៉ុន្តែកិច្ចព្រមព្រៀងទីផ្សារសេរីរវាងកម្ពុជា-ចិន គឺនៅស្ថិតស្ថេរជារៀងរហូត (ចុចអាន)

៤៖ ចិននៅតែបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំជាទីបំផុត ធ្វើយ៉ាងណាឱ្យកម្ពុជាបន្តរក្សាបាននូវអធិបតេយ្យ និងភាពថ្លៃថ្នូរ (ចុចអាន)

៥៖ សម្តេចតេជោ ហ៊ុន សែន៖ គិតត្រឹមម៉ោង ៧យប់ថ្ងៃទី១៧ ខែតុលានេះ រាជរដ្ឋាភិបាលទទួលបានជំនួយឧបត្ថម្ភជាង ៧លានដុល្លារ សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារ ទឹកជំនន់ (ចុចអាន)

៦៖ លោក ឃួង ស្រេង ចេញសេចក្តីសម្រេចបង្កើតក្រុមការងារប្រចាំការ នៅតាមទីតាំងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (ចុចអាន)

៧៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ថវិកាឧបត្ថម្ភជូនគ្រួសារសពដែលលង់ទឹកស្លាប់សរុប២០នាក់ ដោយសារទឹកជំនន់, ក្នុងមួយសពទទួលបាន១០លានរៀល និងផ្តល់១០ម៉ឺនដុល្លារបន្ថែមជូនខេត្តបន្ទាយមានជ័យ (ចុចអាន)

៨៖ ប្រមុខការទូតចិន សន្យានឹងផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដល់ប្រទេសកម្ពុជា (ចុចអាន)

៩៖ កម្ពុជាបញ្ជាក់ជាថ្មី ដោយគាំទ្រ «គោលនយោបាយចិនតែមួយ» ខណៈចិនបញ្ជាក់ជាថ្មី គាំទ្រកម្ពុជាការពារអធិបតេយ្យភាព (ចុចអាន)

១០៖ ក្រុមការងាររួមរបស់ FBI និងប៉ូលិសកម្ពុជា នឹងមានទីតាំងប្រតិបត្តិការ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ (Video inside) (ចុចអាន)