(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលបណ្តឹងសរុបចំនួន ១០៣បណ្តឹង ក្នុងដំណើរការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្កភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែតុលានេះ បានឱ្យដឹងថា បណ្តឹងទាំង១០៣បណ្តឹងនេះ ទទួលបានពីគណបក្ស ប្រជាជនកម្ពុជា ចំនួន ៥បណ្ដឹង, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន៩៤បណ្តឹង និងប្រធានក្រុមចុះឈ្មោះបោះឆ្នោត ៤បណ្តឹង សរុបចំនួន ១០៣បណ្តឹង។

ក្នុងចំណោមពាក្យបណ្ដឹងទាំង១០៣បណ្តឹងនោះ មាន៥៥បណ្ដឹង ត្រូវបានប្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ជាពាក្យបណ្ដឹងសុំឱ្យផ្តន្ទាទោស និង ៤៨បណ្ដឹង ប្ដឹងផ្ទាល់នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាករណីប្តឹងមន្ត្រីបោះឆ្នោត និងសមាជិក កបឃ.ស។

សូមបញ្ជាក់ថា នៅថ្នាក់ គ.ជ.ប បានទទួលពាក្យបណ្តឹងសរុបចំនួន ៤៩បណ្ដឹង ព្រោះមាន ០១បណ្ដឹង គឺជាការប្តឹងបន្តពីថ្នាក់ កបឃ.ស៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖