(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ មន្ទីរសំរាកព្យាបាល កម្ពុជា បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការបរិច្ចាគថវិកាចំនួន១០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រាប់ជួយសង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នៅឆ្នាំនេះ។

មន្ទីរសំរាកព្យាបាល កម្ពុជា សូមកោតសរសើរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងជួយសង្គ្រោះ និងសម្រួលការលំបាករបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលានៅតាមខេត្តរាជធានី ដែលជួបគ្រោះធម្មជាតិមួយនេះ។

គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃមន្ទីរសំរាកព្យាបាល កម្ពុជា សូមបួងសួងឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់រួចចាកផុត ពីគ្រាលំបាកមួយនេះឆាប់ៗ និងសូមឲ្យមានសុខសុវត្ថិភាពគ្រប់ៗគ្នា៕