(បាត់ដំបង-ព្រៃវែង)៖ នៅថ្ងៃទី១៦-១៧-១៨ ខែតុលា ឆ្នាំ២០២០ លោក អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី, លោក យ៉េត ចរិយា និងលោកស្រី និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ និងលោកស្រី ព្រមទាំងមន្ត្រីរាជការ ក្រសួងយុតិ្តធម៌ ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីបម្រើការ នៅតាមសាលាជម្រះក្តីទំាងអស់ បានធ្វើពិធីដង្ហែអង្គកឋិនទាន ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តកលម្ពៈការាម ហៅវត្តកាទ្បោមភ្លុក (ស្ថិតនៅក្នុងឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង) និងវត្តសុវណ្ណរតនារាម ហៅវត្តក្រាំង (ស្ថិតនៅក្នុងឃុំ ព្រៃស្រទ្បិត ស្រុកពារាំង ខេត្តព្រៃវែង) ដើម្បីប្រមូលបច័្ចយកសាងសាលាឆាន់ សម្រាប់បម្រើជាឧត្តមប្រយោជន៍ ក្នុងព្រះពុទ្ធសាសនា។

ក្នុងឱកាសនេះដែរ លោក កើត រិទ្ធ និងលោកស្រី ក្នុងនាមលោក អង្គ វង្សវឌ្ឍានា ទេសរដ្ឋមន្រ្តី និងលោកស្រី, លោក យ៉េត ចរិយា និងលោកស្រី និងអ្នកផ្តើមបុណ្យ ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ទាំងអស់ ដែលបានអញ្ជើញចូលរួម និងបានចូលបច័្ចយ ដល់អង្គកឋិនទាន និងសូមឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីអង្គកឋិនទាននេះ ជូនចំពោះ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី និងសូមសមប្រកប ដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ៕