(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន៖ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី១៩ ខែតុលានេះ រាជរដ្ឋាភិបាលទទួលបានថវិកាជំនួយឧបត្ថម្ភកើនដល់ជាង៧លាន៥សែនដុល្លារ សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

២៖ អង្គការសិទ្ធិមនុស្សអាមេរិក៖ «កូរ៉េខាងជើងចាត់ទុកមនុស្សអន់ជាងសត្វ ដោយការធ្វើទារុណកម្ម ប្រមាថ និងបំភិតបំភ័យ ដើម្បីទទួលបានចម្លើយសារភាព»

៣៖ ពលរដ្ឋថៃ ផ្ញើសារព្រមានលោក សម រង្ស៉ី កុំឱ្យជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់ប្រទេសថៃ

៤៖ មេបក្សប្រឆាំងរុស្ស៊ី Navalny ហាក់ខកចិត្តខ្លាំងចំពោះប្រធានាធិបតីអាមេរិក ដែលមិនសូវបញ្ចេញប្រតិកម្ម ជុំវិញករណីបំពុលលោក

៥៖ ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ, ៨ថ្ងៃជាប់គ្នាហើយដែលកម្ពុជាគ្មានករណីឆ្លងថ្មី !

៦៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤០លាននាក់ ស្លាប់ជាង ១លាន ១១ម៉ឺននាក់ និងជាសះស្បើយជាង ៣០លាននាក់!

៧៖ របាយការណ៍៖ ជំនន់ទឹកភ្លៀងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៣១ម៉ឺននាក់, ស្លាប់ដោយសារលង់ទឹកកើនឡើង២៥នាក់

៨៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្វ្រិកខាងត្បូង និងភរិយារបស់លោក «ឆ្លងជំងឺកូវីដ-១៩»

៩៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៤នាក់ទៀត លង់ទឹកស្លាប់ ក្នុងថ្ងៃទី១៨ ខែតុលា ម្សិលមិញ

១០៖ ក្រោយចូលរួមធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ ពេលនេះវេណេស៊ុយទទួលបានថ្នាំព្យាបាល ថែមទៀតពីប្រទេសរុស្ស៊ី

១១៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ញើសារអំពាវនាវជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ទូទាំងប្រទេស សូមប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព

១២៖ មន្ត្រីជាន់ខ្ពស់អាមេរិកធ្វើដំណើរទៅប្រទេសស៊ីរី ដើម្បីចរចាសុំឲ្យដោះលែងជនជាតិអាមេរិក

១៣៖ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើមខែក្រោយនេះ

១៤៖ ក្រោយទណ្ឌកម្មអាវុធបិទបញ្ចប់ អ៉ីរ៉ង់ប្រកាស «ទិញ-លក់អាវុធក្នុងទ្រង់ទ្រាយធំ»

១៥៖ ទឹកធ្លាក់មកពីប្រទេសថៃ ធ្វើឲ្យទឹកអូរនៅតាមព្រំដែនខេត្តបន្ទាយមានជ័យ ចាប់ផ្ដើមឡើងយ៉ាងគំហុក

១៦៖ សពទាហានវៀតណាម ១៨នាក់ត្រូវបានរកឃើញ, អ្នកស្លាប់កើនដល់ជិត ១០០នាក់

១៧៖ ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខណ្ឌដង្កោ សម្ដែងការរំភើបចិត្ដ និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្ដទុកដាក់ និងមិនឃ្លាតឆ្ងាយពីរាស្រ្ដ

១៨៖ GDP របស់ប្រទេសចិនកើនឡើងរហូតដល់ ៤.៩% នៅត្រីមាសទី៣ឆ្នាំ២០២០ ដែលខ្ពស់ជាងការរំពឹងទុក!

១៩៖ គ.ជ.ប សម្រេចមិនពន្យារពេលការចុះឈ្មោះបោះឆ្នោត២០២០ ទោះតំបន់ខ្លះជួបបញ្ហាទឹកជំនន់

* ព័ត៌មាន Fresh News Plus

១៖ អៀរឡង់ បើកការស៊ើបអង្កេតលើក្រុមហ៊ុន Facebook និង Instagram ពាក់ព័ន្ធការបែកធ្លាយទិន្នន័យអ្នកប្រើប្រាស់ និងសុវត្ថិភាពទិន្នន័យរបស់កុមារ

២៖ តើអ្នកដឹងទេ! ប្រទេសហូឡង់មួយផ្នែកធំទាបជាងនីវ៉ូទឹកសមុទ្រ ប៉ុន្តែហេតុអ្វីក៏មិនជន់លិច?

៣៖ Van Dijk ត្រូវការវះកាត់ជង្គង់ ធ្វើឲ្យខកខានប្រកួតបើកឆាក Champions ទល់នឹង Ajax

៤៖ Bale បង្ហាញខ្លួនលើកដំបូងចំពេល Spurs បានត្រឹមស្មើជាមួយ West Ham

៥៖ គួរយល់ដឹង! ប្រាសាទអង្គរវត្ត អច្ឆរិយបុរាណដ្ឋានរបស់កម្ពុជា និងពិភពលោក

៦៖ មិនធម្មតា! យ៉ុន យ៉ើន រកបាន ១០គ្រាប់ ជួយកំពង់ស្ពឺ លត់កំពង់ធំ ១៦-០ ក្នុងលីគនារី

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com