(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារបន្ទាន់មួយជូនជនរួមជាតិខ្មែរទាំងអស់ ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ៣ វិច្ឆិកា ឆ្នាំ២០២០ (ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋមន្រ្តីការបរទេស ហុងគ្រី) នៅក្នុងនោះសម្តេចតេជោ ថ្លែងអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យមានភាពភ័យខ្លាច និងស្លន់ស្លោរចំពោះសភាពការណ៍ចំពោះមុខនៃជំងឺកូវីដ-១៩ ព្រមទាំងប្រកាសអំពាវនាវចំពោះអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ សូមមេត្តាធ្វើចត្តាឡីស័កដោយប្រុងប្រយ័ត្នជាទីបំផុត ជៀសវាងការរីករាលដាលធំឡើងដោយប្រការណាមួយ។
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ៖