(ភ្នំពេញ)៖ នៅវេលាម៉ោង ៧៖៥០នាទីព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញដល់ និងជាអធិបតីសម្ពោធសាកលវិទ្យាល័យ ហេង សំរិន នៅខេត្តត្បូងឃ្មុំ។

អាគារសាកលវិទ្យាល័យនេះ មានកំពស់០៣ជាន់ ផ្ទៃសំណង់ប្រមាណ ៦.០០០ម៉ែក្រឡា មានបន្ទុប់សរុបទាំងតូច ទាំងធំចំនួន ៤៥បន្ទប់ ហើយជំហានជាបន្តបន្តាប់ នឹងមានការសាងសង់ សាលប្រជុំធំ បណ្ណាល័យ រោងជាង អាហារដ្ឋាន អន្តេរវាសិកដ្ឋាន សម្រាប់សាស្រ្ដាចារ្យ និងនិស្សិត សាលបណ្ដុះបណ្ដាលវិជ្ជាជីវៈ កន្លែងជួបជុំ សួនច្បារ រួមទាំងសំណង់ និងការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធដទៃទៀតជាដើម៕