(ភ្នំពេញ)៖ នាពេល​បច្ចុប្បន្ននេះ ការថតរូប​ត្រូវបាន​គេ​មើលឃើញថា ​មានការ​ពេញនិយម​យ៉ាង​ខ្លាំង​នៅក្នុង​ប្រទេសកម្ពុជា ទាំង​ទីក្រុង ជនបទ និង​គ្រប់​វ័យ ហើយ​លើ​ពីនេះ​ទៀត​នោះ​គឺ​ក្នុងចំណោម​ស្រទាប់យុវវ័យ​តែម្តង។ ដោយ​មើលឃើញ​ការពេញនិយម​ថតរូប បែបនេះហើយ​ទើប​ក្រុមហ៊ុន Samsung និង Cambodia Smartphone Photography Club បានសហការគ្នា​ដើម្បី​រៀបចំ​កម្មវិធី​ប្រកួត Samsung Galaxy A Photo Contest 2016 ដោយ​ប្រើ​ទូរស័ព្ទ​មក​ថតរូប ជំនួស​ឲ្យ​កា​ម៉េ​រ៉ា​ទំនើប ហើយ​មានការ​ចូលរួម​ពី​សំណាក់អ្នក​ថតរូប​ល្បី​ជាច្រើន​នាក់ ដើម្បី​សាកល្បង​នូវ​គុណភាព​កា​ម៉េ​រ៉ា​របស់​ទូរស័ព្ទ Galaxy A ។

លោកកឹម សុ​វណ្ណា ដែល​ទទួលបាន​ជ័យលាភី​លេខ​១ ​ក្នុង​កម្មវិធី​នេះហើយក៏​ជា​អ្នក​ថតរូប​អាជីព​ម្នាក់បាន​ឲ្យ​ដឹងថា៖ «ប្រើ​ទូរស័ព្ទ Samsung Galaxy A ដើម្បី​ថតរូប​មាន​ងាយស្រួល​ជាង​ទូរស័ព្ទ​ដ៏​ទៃ​ដោយ ខ្ញុំ​អាច​សា​រ៉េ​មុខងារ​របស់​វា បាន​លឿន​ជាង​កា​ម៉េ​រ៉ា​ទូរស័ព្ទ​ដ៏ទៃទៀត»។

នៅក្នុង​កម្មវិធី​ប្រកួត​នេះ បេក្ខជន​ដែល​ចូលរួម​ប្រកួត​តម្រូវ​ឲ្យ​ចំណាយពេល ២ម៉ោង​ថតរូប​តាម​ដងផ្លូវ ​ក្នុងទីក្រុង​សៀមរាប ដោយ​ប្រើ​កាមេរ៉ាទូរស័ព្ទ ហើយ​រូបថត​ទាំងអស់​ជា​រូបថត​ស​ខ្មៅ។ ជា​ចុងបញ្ចប់​នៃ​កម្ម​វី​ធីប្រកួត​មាន​បេក្ខជន៣នាក់​ប៉ុណ្ណោះ ​ត្រូវបាន​ជ្រើសរើស។

លោកសោម ចន្ទ​មុន្នី ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ២ ក្នុង​កម្មវិធី​ប្រកួត​នេះ​បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​អាចថតរូប​បាន​បាន​ច្បាស់​ល្អ ​ជាមួយនឹង​ទូរស័ព្ទ ជាពិសេស​ពេល​ថតរូប​មនុស្ស​ធ្វើ​សកម្មភាព​តាមផ្លូវ។ រូបភាពដែល​ថត​ហើយ​មិន​ព្រិល ហើយ​ថត​បាន​លឿន និង​ច្រើន​ប៉ុស្តិ៍។ កាលពីពេល​ប្រកួត​នោះខ្ញុំ​ថត​បានរហូតដល់​ទៅ ២០០បុ​ស្តិ៍​ក្នុង​រយៈពេល ២ម៉ោង​ប៉ុណ្ណោះ។ ម៉ាស៊ីន​របស់​ទូរស័ព្ទ​នេះ​មិនឆាប់​ក្តៅដូច្នេះ​ខ្ញុំ​អាចកាន់​វា​ថតរូប​បានយូរ​គួរសម»។

ចំណែក​លោកស៊ីវ សារុណ ដែល​បាទ​ទួល​ចំណាត់ថ្នាក់​លេខ៣ បាន​នៅក្នុង​កម្មវិធី​ប្រកួត​នោះបានបញ្ជាក់​បន្ថែមថា៖  «ទូរស័ព្ទ​នេះ​មាន​គែម​កោង​ហើយ​អេក្រង់​ធំដូច្នេះ ​វា​ងាយស្រួល​ពេល​កាន់​ថត និង​មើល​រូបភាព​ក្នុង​ទូរស័ព្ទភ្លាម។ គុណភាព​កា​ម៉េ​រ៉ា​វា​មិន​ចាញ់​ទូរស័ព្ទ​សេរី Note ដែល​ខ្ញុំ​ធ្លាប់ប្រើ​ពីមុនប៉ុន្មាន​ទេ»។

ទូរស័ព្ទ Galaxy A (2016) ក៏​បំពាក់​មកជា​មួយ​ប្រព័ន្ធ​កាមេរ៉ា​ទំនើប​ជាង​មុន ​ដែល​ធ្វើ​ឲ្យ​ទាំង​រូបភាព និងវីដេអូ​កាន់តែ​ភ្លឺ​ និង​ច្បាស់​ជាង​មុន។ ប្រព័ន្ធ​ដំណើរការ Optical Image Stabilization (OIS) ដែលមាន​កំរិត​ខ្ពស់​មួយ​នេះ​អាច​កាត់បន្ថយ​ភាព​រំ​ញ័រ​រូបភាព ដោយ​កាមេរ៉ា​មុខ​ និង​ក្រោយ​ដែលមាន​អា​ភិត​ឆឺ F1.9 ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ថតរូប​បានល្អ​ ទោះបីជា​នៅ​កន្លែង​ងងឹត​ក៏ដោយ។ ជាងនេះទៅទៀតជាមួយនឹង​លក្ខណៈពិសេស​របស់ Quick Launch អ្នក​ចុច​ប៊ូ​តុង​ដើម​តែ២ដង​ប៉ុណ្ណោះ ​អ្នកប្រើប្រាស់​កាមេរ៉ាបាន​ ដោយ​ចំណាយពេល​មិន​ដល់​មួយ​វិនាទី​ផង។ អ្នក​ក៏​អាច​ថតរូប selfie ដែលមាន​រូបភាព​ធំ​ជាង​មុន​និងប្រើ​បាតដៃ​សម្រាប់​បញ្ជា​កាមេរ៉ា​ថត៕