(តាកែវ)៖ ប្រជាពលរដ្ឋចំនួន១២គ្រួសារ រស់នៅភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ដតាកែវ នៅតែទទួចសុំឲ្យអាជ្ញាធរ ចុះបញ្ជីក្បាលដី និងធ្វើប័ណ្ណកម្មសិទ្ធិជូន ដោយអះអាងថា ពួកគាត់បានរស់នៅ និងអាស្រ័យផលលើដីនេះ តាំងពីឆ្នាំ១៩៨៨ រហូតដល់បច្ចុប្បន្ន។

ចំពោះបញ្ហាសំណើស្នើសុំ ចេញប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ប្រជាពលរដ្ឋទាំង១២គ្រួសារ ក៏បានចេញលិខិតផ្ញើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ ដើម្បីដោះស្រាយផងដែរ។

តាមសំណើសុំចេញប័ណ្ណកម្មសិទ្ធិនេះ រដ្ឋបាលខេត្តតាកែវ បានអញ្ជើញមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ មកប្រជុំពិភាក្សា ដោះស្រាយ ហើយជាលទ្ធផលអង្គប្រជុំ បានឯកភាពគ្នាមិនអាចផ្ដល់ប័ណ្ណ កម្មសិទ្ធិជូនបានទេ ដោយសារដីនោះ បានចុះបញ្ជី និងឆ្វៀលទុកជាដីសាធារណៈរបស់រដ្ឋ (ដីកំពង់ទូកស្ទឹងតាកែវ)។

បើតាមលិខិតរបស់រដ្ឋបាលខេត្តតាកែវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន, អាជ្ញាធរ បានណែនាំឲ្យម្ចាស់សំណង់ ដែលនៅលើទីតាំងនោះ ឲ្យបញ្ឈប់ការសាងសង់ និងរុះរើច្រើនលើកច្រើនសារ ប៉ុន្ដែម្ចាស់សំណង់មិនបានអនុវត្ដតាមនោះឡើយ ដោយបន្ដលួងសាងសង់ រហូតដល់ក្លាយជាសំណងរីង (ថ្ម)៕

ខាងក្រោមនេះ ជាលិខិតសំណើសុំរបស់ប្រជាពលរដ្ឋ និងលិខិតរបស់រដ្ឋបាលខេត្តតាកែវ៖