(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបន្តផ្អាកជាបណ្តោះអាសន្ន ការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទ នៅទូទាំងប្រទេស។
តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែធ្នូនេះ បានបញ្ជាក់ថា ការបន្ដផ្អាកនេះ ដោយមើលឃើញពីផលប៉ះពាល់ នៃជំងឺកូវីដ-១៩ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» នៅតែបន្តរីករាលដាលទៅក្នុងសហគមន៍ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនេះ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌៖