(ភ្នំពេញ)៖ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ របស់ក្រសួងពាណិជ្ជកម្ពុជា និង វិទ្យាស្ថានអន្តរជាតិ សម្រាប់ពាណិជ្ជកម្ម និង ការអភិវឌ្ឍន៍របស់ថៃ បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីពង្រីការស្រាវជ្រាវ បណ្តុះបណ្តាល ជួយឲ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ លើវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ ការវិនិយោគ នៃប្រទេសទាំងពី ប្រកបដោយនិរន្តរភាព។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានការអញ្ជើញជាអធិបតី ដោយលោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក Nattavudh Photisaro ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា។

ការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ និង វិទ្យាស្ថានអន្តរជាតិសម្រាប់ពាណិជ្ជកម្ម និង ការអភិវឌ្ឍន៍ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យមានកិច្ច​សហការយ៉ាងជិតស្និទ្ធក្នុងការខិតខំប្រឹងប្រែង ធ្វើការស្រាវជ្រាវ ការបណ្តុះបណ្តាល បង្កើតកម្មវិធីសិក្ខាសាលា ដើម្បីឲ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៏ប្រកបដោយនិរន្តរភាព ជាពិសេសកិច្ច​សហ​ប្រត្តិ​បត្តិការ ដែលទាក់ទងទៅនឹងវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង ការវិនិយោគ៕