(ភ្នំពេញ)៖ មូលនិធិក្តីស្រឡាញ់ ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ទទួលបានថវិកាសប្បុរសមធ៌បានចំនួន ១២២,៣៦៣,៩០០រៀល និងប្រាក់ដុល្លារចំនួន១៣,១៧៥ដុល្លារ និងសម្ភារៈមួយចំនួនដើម្បីយកទៅឧបត្ថម្ភ ជូនកុមារកំព្រា កុមារពិការគថ្លង់ កុមារខ្សោយសតិបញ្ញា កុមារផ្ទុកមេរោគអេដស៍ អ្នកមើលថែកុមារ ទុរគតជន និងចាស់ជរាទីទ័លក្រ មន្ទីរពេទ្យគន្ធបុប្ផា ជាដើម នេះបើយោងតាមសេចក្តីជូនដំណឹងដែល Fresh News ទទួលបាន។

សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា «ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រុមការងារមូលនិធិក្តីស្រឡាញ់ ឈប់ទទួល ឬធ្វើសកម្មភាពរៃអង្គាស ដោយប្រើប្រាស់ឈ្មោះក្រុមការងារមូលនិធិក្តីស្រឡាញ់ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បុគ្គល ឬក្រុមនោះ ត្រូវទទួលខុសត្រូវចំពោះមុខសប្បុរសជន និងបទបញ្ញត្តិច្បាប់ជាធរមាន នៃកម្ពុជា»

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖