(ភ្នំពេញ)៖ ឧបាសិកា ម៉ី ប៉ុង ដែលត្រូវជាម្ដាយបង្កើតរបស់លោកឧត្ដមសេនីយ៍ឯក គឹម វណ្ណា នាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា បានទទួលមរណភាពនៅវេលាម៉ោង ១១៖១៨ យប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានលេខ៣៥ ផ្លូវលេខ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

តាមការឱ្យដឹងពីក្រុមគ្រួសារនៃសព បានបញ្ជាក់់ថា ថ្ងៃទី១០-១១ ខែមករា សពត្រូវបានតម្កល់នៅគេហដ្ឋានដែលមានអាសយដ្ឋានខាងលើ ពោលគឺនៅជាប់របងសាលាបច្ចេកទេសថែទាំវិជ្ជាសាស្ត្រ (សាលាពេទ្យរុស្ស៉ី)។ លុះដល់ថ្ងៃទី១២ ខែមករា វេលាម៉ោង ៧៖០០ ព្រឹក ដង្ហែសពចេញពីគេហដ្ឋានឆ្ពោះទៅទីតាំងបញ្ចុះសព ស្ថិតនៅវត្តសុភី ហៅវត្តកកោះ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ៕