(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី១០ ខែមករា ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ក្រសួងសុខាភិបាលរកឃើញពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ ០៤នាក់ថែមទៀតឆ្លងកូវីដ១៩ ខណៈអ្នកជំងឺ ០៦នាក់ជាសះស្បើយ (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន សម្រេចបន្ថែមថវិកា៧០០លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនចំនួន៤ ដើម្បីរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករដែលត្រឡប់មកពីប្រទេសថៃ (ចុចអាន)

៣៖ អ្នកនយោបាយ និងអ្នកវិភាគកម្ពុជា៖ អាមេរិក កំពុងរងភាពអាម៉ាស់ក្នុងប្រវត្តិសាស្រ្តបោះឆ្នោត និងបាត់បង់តួនាទីបិតាលទ្ធិប្រជាធិបតេយ្យ (ចុចអាន)

៤៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តផ្គត់ផ្គង់ទឹកសុទ្ធ២ម៉ឺនកេស និងមី១ម៉ឺនកេស ទៅខេត្តទាំង៧ជាប់ព្រំដែនថៃ (ចុចអាន)

៥៖ រាជរដ្ឋាភិបាល សម្រេចនិរាករណ៍លិខិតអនុញ្ញាត កាត់ដីមួយចំនួននៅបឹងតាមោក ដែលគ្រោងសាងសង់អគារក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងនិរាករណ៍ការដោះដូរអគារមួយចំនួន (ចុចអាន)

៦៖ សម្តេចតេជោ ហ៊ុន សែន៖ សូមឱ្យស្មារតីថ្ងៃរំដោះជាតិ ៧មករា ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប ជាអមតៈក្រោមម្លប់សុខសន្តិភាព (ចុចអាន)

៧៖ គណបក្សហ្វ៊ុនស៉ិនប៉ិច ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស សម រង្ស៉ី ករណីប្រមាថព្រះមហាក្សត្រ ហើយគាំទ្រចំណាត់ការតុលាការ (ចុចអាន)

៨៖ ឆ្នាំ២០២០៖ កម្មករនិយោជិតជាង ៣៤ម៉ឺននាក់ ដែលរងផលប៉ះពាល់ដោយកូវីដ១៩ ទទួលប្រាក់ឧបត្ថម្ភសរុបជាង ២៣លានដុល្លារ ពីរាជរដ្ឋាភិបាល (ចុចអាន)

៩៖ រដ្ឋមន្ដ្រីកសិកម្ម ស្នើដល់អាជ្ញាធរទប់ស្កាត់ការនាំចូល ត្រីខុសច្បាប់ពីប្រទេសជិតខាង និងអំពាវនាវដល់អ្នកនាំចូលត្រី ងាកមកប្រមូលទិញត្រីរបស់អ្នកចិញ្ចឹមក្នុងស្រុកវិញ​ (ចុចអាន)

១០៖ ព្រះរាជអាជ្ញា ចោទប្រកាន់បក្ខពួកខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ចំនួន២បទល្មើស (ចុចអាន)