(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ១៦ករណី ក្នុងនោះករណីប្រើប្រាស់ ៣ករណី និងជួញដូរ ១៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ ៥៤នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១-១០ ខែមករា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២០៤ករណី ឃាត់មនុស្ស ៥៦១នាក់ (ស្រី ១៥នាក់)៕