(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្រោមកិច្ចសហការជាមួយអង្គការសហប្រជាជាតិទទួលបន្ទុកផែ្នកអភិវឌ្ឍឧស្សាហកម្ម (UNIDO) ប្រចាំកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា ៤.០ នឹងរៀបចំ «វេទិកាអន្តរជាតិស្តីពីវិស័យទេសចរណ៍វៃឆ្លាតនៅកម្ពុជា» (International Forum on Smart Tourism in Cambodia) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ខាងមុខនេះ វេលាម៉ោង ២៖៣០នាទីរសៀលនៅ Factory Phnom Penh។

ចង់ដឹងថា «វិស័យទេសចរណ៍វៃឆ្លាត» គឺជាអ្វី? ហេតុអ្វីបានជាវាមានសារៈសំខាន់សម្រាប់អនាគតវិស័យទេសចរណ៍កម្ពុជា? សូមចុះឈ្មោះដើម្បីចូលរួមពីចម្ងាយ តាមអនឡាញ (virtual participation) តាមរយៈតំណភ្ជាប់ https://bit.ly/39hvMlW