(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ដំណឹងល្អ! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៩៥លាននាក់ ស្លាប់ជាង ២លាន ៣ម៉ឺន និងជាសះស្បើយជាង ៦៨លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ស្នើសុំជំនួយវ៉ាក់សាំងកូវីដ១៩ ពីប្រទេសឥណ្ឌា

៤៖ ក្នុង១ថ្ងៃអ្នកជំងឺ ១,៨៤៦នាក់ស្លាប់នៅសហរដ្ឋអាមេរិក ខណៈមនុស្សជាង ១៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩

៥៖ សម្តេចតេជោ ហ៊ុន សែន ស្នើឥណ្ឌាពិនិត្យ លទ្ធភាពធ្វើពាណិជ្ជកម្មសេរី

៦៖ អ្នកជំនាញអាមេរិក៖ «ផែនការចាក់វ៉ាក់សាំង ១០០លានដូសក្នុងរយៈពេល ១០០ថ្ងៃរបស់លោក ចូ បៃដិន គឺពិតជាអាចទៅរួច»

៧៖ គណបក្សខ្មែរតែមួយ៖ សម រង្ស៊ី និង មូរ សុខហួរ បង្កើតព្រឹត្តិការណ៍បោកប្រាស់អ្នកគាំទ្ររបស់ខ្លួន នាំមកនូវភាពអាម៉ាសយ៉ាងខ្លាំង

៨៖ លោក ចូ បៃដិន មានផែនការរួចជាស្រេច ដើម្បីដោះស្រាយវិបត្តិធំៗ ដែលអាមេរិកកំពុងប្រឈមមុខ, នេះបើតាមមន្ត្រីជំនិតរបស់លោកផ្ទាល់

៩៖ កម្ពុជាប្រកាសដាក់ឱ្យអនុវត្ត យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣

១០៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ ៣៦៩នាក់ សម្រាប់របាយការណ៍ប្រចាំថ្ងៃចន្ទនេះ

១១៖ អ្នកជំនាញ៖ វិស័យធនាគារនៅកម្ពុជា នៅតែល្អប្រសើរ ក្នុងឆ្នាំ២០២១ បើទោះបីជួបបញ្ហាកូវីដ១៩ក្ដី

១២៖ កាសែតអាមេរិក៖ សកម្មភាពចុងក្រោយរបស់លោក ប៉ុមប៉េអូ បង្កភាពស្មុគស្មាញដល់នយោបាយថ្មីៗរបស់លោក ចូ បៃដិន

១៣៖ បណ្ឌិត សុខ ទូច អះអាងថា ខ្លួនបានយកប្លង់ផ្ទះទៅខ្ចីលុយធនាគារ ដើម្បីចំណាយលើការចិញ្ចឹមគោយកទឹកដោះ នៅឧទ្យានជាតិតេជោសែន ឫស្សីត្រឹប

១៤៖ មេបក្សប្រឆាំងរុស្ស៊ី Navalny ត្រូវចាប់ខ្លួនភ្លាមៗពេលទៅដល់ទីក្រុងម៉ូស្គូ, សហរដ្ឋអាមេរិក និងអឺរ៉ុបអំពាវនាវឲ្យរុស្ស៊ី ដោះលែងលោកជាបន្ទាន់!

១៥៖ បណ្ឌិត សុខ ទូច៖ ពលរដ្ឋ៧គ្រួសារស្ម័គ្រចិត្តប្ដូរទីលំនៅចេញពីឧទ្យានជាតិតេជោសែន ឫស្សីត្រឹប នៅសល់៨គ្រួសារទៀត

១៦៖ លោក មូន ចេអ៉ីន អំពាវនាវឲ្យលោក ចូ បៃដិន បន្តកិច្ចចរចាជាមួយលោក គីម ជុងអ៊ុន ដូចអ្វីដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានធ្វើ

១៧៖ គោយកទឹកដោះ១០០ក្បាលទៀត ត្រូវបានទិញដើម្បីយកមកចិញ្ចឹមនៅឧទ្យានជាតិតេជោសែន ឫស្សីត្រឹប

១៨៖ ព្រះអង្គម្ចាស់ William អំពាវនាវឲ្យពលរដ្ឋអង់គ្លេសយកម្ចាស់ក្សត្រី Elizabeth ទីពីរធ្វើជាគំរូ

១៩៖ កម្ពុជាកំពុងគិតគូរពីការកែច្បាប់ពាណិជ្ជកម្មមួយចំនួន ដើម្បីចូលរួមលើកកម្ពស់ការធ្វើធុរកិច្ច

២០៖ ប្រធានរដ្ឋសភាកម្ពុជា-ចិន គំាទ្រសមិទ្ធផលជាច្រើន កើតចេញពីទំនាក់ទំនងដ៏ល្អរយៈពេល ៦៣ឆ្នាំមកនេះ

២១៖ អ្នកបន្តវេនក្រុមហ៊ុន Samsung លោក Lee Jae-yong ត្រូវត្រឡប់ចូលឃុំឃាំងវិញ ក្រោយតុលាការកូរ៉េខាងត្បូងកាត់ទោសដាក់ពន្ធនាគារ ២ឆ្នាំកន្លះ

២២៖ ចិន៖ «ដល់ពេលហើយដែលលោក Pompeo ត្រូវបញ្ចប់ល្បិចដាក់ទណ្ឌកម្ម»

២៣៖ លោក ដូណាល់ ត្រាំ គ្មានគម្រោងលើកលែងទោសដល់ខ្លួនឯងឡើយ ខណៈមុនផុតអាណត្តិមួយថ្ងៃ លោកគ្រោងលើកលែង និងបន្ធូរបន្ថយទោស ដល់មនុស្សរាប់រយនាក់, នេះបើតាម CNN

២៤៖ ពិធីលាគ្នាមួយនឹងត្រូវធ្វើឡើង នៅសេតវិមានសម្រាប់លោក ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី២០ ខែមករា

២៥៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ីប្រកាសកញ្ចប់ថវិកាសង្រ្គោះសេដ្ឋកិច្ចថ្មីទៀត ទំហំ៣.៧ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការប៉ះពាល់ពីកូវីដ-១៩

២៦៖ ប៉ូលិសហ្កាតេម៉ាឡាព្យាយាមទប់ស្កាត់ ជនអន្តោប្រវែសន៍រាប់ពាន់នាក់ ដែលសម្រុកទៅសុំសិទ្ធិជ្រកកោន នៅសហរដ្ឋអាមេរិក

២៧៖ ក្រុមហ៊ុនអាមេរិក Virgin Orbit ទទួលជោគជ័យលើការបាញ់បង្ហោះគ្រាប់រ៉ុក្កែត ចេញពីស្លាបយន្តហោះជាលើកដំបូង

២៨៖ គ្រោះរញ្ជួយដី និងទឹកជំនន់នៅឥណ្ឌូណេស៊ី៖ មនុស្សស្លាប់កើនដល់ជិត ១០០នាក់ និងរាប់ម៉ឺននាក់ភៀសខ្លួន

- ព័ត៌មាន Fresh News Plus

១៖ នាយកប្រតិបត្តិ Parler បញ្ជាក់ថា វេបសាយបានដំណើរការឡើងវិញ ខណៈដែល App នៅមិនត្រឡប់វិញនោះទេ

២៖ ចំណេះដឹងទូទៅ៖ តើទីក្រុងណាដែលត្រជាក់ជាងគេបំផុតលើលោក?

៣៖ Elon Musk ណែនាំដល់ CEO ទាំងអស់គួរតែឈប់ចំណាយពេលច្រើនអង្គុយក្នុងកិច្ចប្រជុំ គួរចូលរួមដោយផ្ទាល់ក្នុងការបង្កើតផលិតផល និងសេវាកម្មថ្មីរបស់ក្រុមហ៊ុនវិញ

៤៖ Messi កាតក្រហម នៅពេលពាន Super Cup ធ្លាក់ទៅលើកណ្តាប់ដៃក្រុម Bilbao

៥៖ លោក Ole សរសើរកូនក្រុមធ្វើបានល្អ ទោះខកខានឱកាសយកឈ្នះ Liverpool ក្តី

៦៖ Ozil និងគ្រួសារមកដល់ទីក្រុង Istanbul ដើម្បីចុះកិច្ចសន្យាលេងឲ្យក្លិបថ្មី Fenerbahce

៧៖ តារាចម្រៀងកូរ៉េ មានសញ្ជាតិអាមេរិក John Park ឆ្លងជំងឺកូវីដ១៩ ខណៈអ្នកពាក់ព័ន្ធត្រូវបញ្ចូនទៅធ្វើតេស្តទាំងអស់

៨៖ Foxconn បោះទុន ២៧០លានដុល្លារបង្កើតរោងចក្រផលិតកុំព្យូទ័រនៅវៀតណាម

៩៖ Apple បានចាប់ផ្ដើមផលិត iPhone ប្រភេទអេក្រង់បត់ Foldable

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com