(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យគឺលោក មុំ អស្សនី សមាជិកអចិន្ត្រៃនិង​ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​ទំនាក់ទំនងសាធារណៈ​នៃគណបក្សមួយនេះ​បានសម្រេចចិត្តលាលែង​ពីគណបក្សរបស់ខ្លួន​មករួមរស់ជាមួយ​គណបក្សប្រជាជនកម្ពុជានាពេលថ្មីៗនេះ។

តាមការបញ្ជាក់ផ្ទាល់ខ្លួនបានឱ្យដឹងថា  ការសម្រេចចិត្តលាលែងពីគណបក្សសំបុក​ឃ្មុំ​សង្គមប្រជាធិបតេយ្យ​មកការរស់​នៅក្នុងជីវភាពនយោបាយ​ជាមួយគណបក្ស​ប្រជាជនកម្ពុជា​ គឺគណបក្សមួយ​នេះ មិនមានភាពច្បាស់លាស់ និងមិនអាចផ្តល់ផលប្រយោជន៍​អ្វីដល់រូបលោកឡើយ។

លើសពីនេះនៅក្នុងលិខិតស្នើសុំចូលជាសមាជិកមួយច្បាប់ គោរពជូន​សម្តេចអគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ លោកបាន​បញ្ជាក់ថា ដោយយល់ឃើញការ​បំរើ​ការនៅក្នុង​គណបក្សសំបុក​ឃ្មុំសង្គម​​ប្រជាធិបតេយ្យ វាមិនអាចអភិវឌ្ឍប្រទេសជាតិបានទេ មានតែសម្តេចតេជោនិង គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះដែលមានលទ្ធភាព និងសមត្ថភាព​អភិវឌ្ឍ​ប្រទេសបានជឿនលឿន​ដូចបណ្តា​ប្រទេស​នៅក្នុងពិភពលោកនិងរក្សាបាននូវសុខសន្តិភាព​ ស្ថេរភាពជូន​ប្រជាជន​​​ទាំងមូល។

ខាងក្រោមនេះគឺជាពាក្យសុំចូលជាសមាជិករបស់លោក មុំ អស្សនី៖