(ភ្នំពេញ)៖ ឧត្តមសេនីយ៍​ផ្កាយ៣ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ បានថ្លែងប្រាប់អង្គភាព ព័ត៌មាន​ Fresh News ឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ភ្លឺ កាលពីយប់មិញ ឃាត់មនុស្សបាន០៩នាក់ ដែលផឹកគ្រឿងស្រវឹង ហើយបើកបរនៅភូមិសាស្រ្ត រាជធានីភ្នំពេញ។

ឧត្តមសេនីយ៍​ផ្កាយ៣ រុន រ័ត្នវាសនា បានបញ្ជាក់ថា៖ ក្នុងចំណោម០៩នាក់នោះ សុទ្ធសឹងជាអ្នកជិះម៉ូតូទាំងអស់​ ហើយយានយន្តដែលបានធ្វើការ ត្រួតពិនិត្យកាលពីយប់មិញ មានចំនួន​១,១៩៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន​ ៧៣១ គ្រឿង រថយន្ត៖ ៤៦៥គ្រឿង។

នៅយប់ថ្ងៃអាទិត្យនេះ​ កម្លាំងសមត្ថកិច្ចនឹងបន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យ មើលជាតិស្រវឹងបន្តទៀត!