(ត្បូងឃ្មុំ)៖ ប្រធានរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តត្បូងឃ្មុំ សម្តេចពញាចក្រី ហេង សំរិន នៅព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់នៅក្នងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «ភូមិអភិវឌ្ឍន៍ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្លុកត្រាច» ស្ថិតនៅពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុុ ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភាព រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត ៕