(ភ្នំពេញ)៖ អគ្គិភ័យ បាននិងកំពុងឆាបឆេះសិប្បកម្មផលិតជ័រ នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ នៅពេលនេះកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ បាននិងកំពុងជួយអន្តរាគមន៍ បាញ់ពន្លត់ ប៉ុន្តែមិនទាន់ដឹងពីមូលហេតុនោះឡើយ៕