(សៀមរាប)៖ កម្រាលឈើថ្មើជើងនៅក្នុងបរិវេណបន្ទាយស្រី ត្រង់ចំណុចគោបុរៈទី២ ឬច្រកចូលទី៣ នៃប្រាសាទ ត្រូវបានក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលមានការចូលរួមសហការជាមួយក្រុមភ្នាក់ងារទេសចរ រួមទាំងភ្នាក់ងារសណ្ដាប់ធ្នាប់កំពុងរៀបចំជួសជុលផ្លាស់ប្តូរកម្រាលឈើថ្មី។

ការជួសជុលនេះ ត្រូវបានអនុវត្តជាប្រចាំដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ និងបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរទស្សនាប្រាសាទ។

ការងារនេះស្ដែងឱ្យឃើញថា ទោះបីបច្ចុប្បន្ន កំណើនភ្ញៀវទេសចរបានធ្លាក់ចុះដោយសារជំងឺកូវីដ១៩ ក៏ពិតមែន តែកិច្ចការងារជួសជុល អភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរនៅតែមមាញឹក៕