(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចហាមឃាត់កូនបំណុល ក្រុមហ៊ុន លឹម ស៊ីណា អ៊ិនវេសម៉ិន ខនស្ត្រាក់សិន ភីអិលស៊ី (LIM SINA INVESTMENT CONSTRUCTION PLC) ដោយមានឈ្មោះ លឹម ស៊ីណា ភេទស្រី អាយុ៧៦ឆ្នាំ ជនជាតិខ្មែរជាប្រធានក្រុមប្រឹក្សាភិបាល មិនអោយចាត់ចែង ធ្វើអនុប្បទាន លក់ ដូរ ជួល ដាក់បញ្ចាំ ដាក់ហ៊ីប៉ូតែក ឬ ដាក់ប្រាតិភោកផ្សេងទៀត លើដីទំហំ ៥០០០ មែត្រការ៉េ ដែលមានវិញ្ញាបនបត្រសំគាល់សិទ្ធិជួលរយៈពេលវែងលេខ១៩៣ ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៣ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ មានទីតាំងស្ថិតនៅក្បាលដីលេខ ៧៥E២ ផ្លូវលេខ២៧៤ កែងផ្លូវលេខ ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញជាបណ្តោះអាសន្ន៕

ខាងក្រោមនេះ គឺជាដីកាសម្រេចសាលាដំបូងរាជធានីភ្នំពេញ៖