(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ កម្លាំង គ-អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក សាន សុធា តំណាងឲ្យលោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ ចុះសួរសុខទុកម្តាយលោកព្រិន្ទបាលឯក ជឹម គឹមលីន ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។

ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារ បាននាំយកថវិកាចំនួន ៥៨៧,០០០៛ (ហាសិបប្រាំបីម៉ឺនប្រាំពីរពាន់រៀល), ទឹកសុទ្ធ០២កែស, ភេសជ្ជៈ២កែស, មី២កែស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕