(ភ្នំពេញ)៖ មានការបែកធ្លាយវីដេអូមួយ ដែលបង្ហាញពីក្រុមគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស ឈ្លោះប្រកែកទាស់ទែងគ្នាយ៉ាងខ្លាំង បញ្ជាក់ពីភាពបែកបាក់ផ្ទៃក្នុងរបស់ខ្លួន។

វីដេអូដែលមានរយៈពេលជាង ៩នាទី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា មូលហេតុនៃការឈ្លោះទាស់ទែងគ្នានេះ ដោយសារស្ត្រីម្នាក់បានរិះគន់យ៉ាងខ្លាំងពីសកម្មភាពធ្វើនយោបាយរបស់ លោក សម រង្ស៊ី មេឧទ្ទាមក្រៅច្បាប់ ដែលតែងតែបង្កើតព្រឹត្តិការណ៍ធ្វើមាតុភូមិនិវត្តន៍ម្តងហើយម្តងទៀត ភូតភរកុហកអ្នកគាំទ្ររបស់ខ្លួន។ ស្ត្រីរូបនេះ ថែមទាំងរិះគន់លោក សម រង្ស៊ី ថាមិនចេះធ្វើនយោបាយ ហើយគ្មានសមត្ថភាពក្នុងការយកឈ្នះគណបក្សប្រជាជនកម្ពុជាឡើយ។

ស្ត្រីខាងលើ អះអាងថា ក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ចាញ់បោកលោក សម រង្ស៊ី រហូតស្តាយក្រោយទៀតផង។ បើតាមស្រ្តីដដែល ក៏បានបញ្ចេញទស្សនៈចង់ឃើញលោក សម រង្ស៊ី ដើរចេញពីឆាកជីវិតនយោបាយ ដើម្បីទុកឱកាសឲ្យមនុស្សជំនាន់ក្រោយវិញ៕

សូមទស្សនាវីដេអូខាងក្រោម៖