(​បន្ទាយមានជ័យ)៖ ​កម្លាំង​នគ​បាល​ប្រឆាំង​គ្រឿងញៀន ​បាន​បញ្ជូន​ជនសង្ស័យ​ស្រី​ប្រុស​២​នាក់ ជាមួយនឹងថ្នាំញៀន​​ម៉ាទឹកកក​​ចំនួន​១០​​ថង់​តូច ​ស្មើនឹង​២.៤​ក្រាម ​ទៅ​តុលាការ នៅថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដើ​ម្បីចាត់ការ​តាម​និតិ​វិធី។

លោក ​ចាប សុ​ផា​ឬទ្ធិ ស្នងកា​នគ​បាល​រង​ខេត្ត ​​ទទួលបន្ទុក​ផ្នែក​បង្ក្រាប​គ្រឿងញៀនបានឲ្យដឹងថា សម្លាំងនគរបាលបាន​ចុះ​ល្បាត នៅម៉ោង​៩​យប់ ​ថ្ងៃ​ទី​២១​​​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៦​នៅ​ចំណុច ប្លុក​រ៉ា​រទេះភ្លើង ស្ថិតក្នុង​ភូមិ​៤​ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ បាន​ប្រទះឃើញ​មុខសញ្ញា​ជនសង្ស័យ​ម្នាក់ ​កំពុង​លក់​និង​ប្រើប្រាស់​គ្រឿងញៀន ​នគ​បាល​បាន​ធ្វើ​ការឃាត់ខ្លួន​​​ និង​បាន​ដកហូត​វត្ថុ​តា​មាន​ថ្នាំ​ប្រភេទ​មេតំ​ហ្វេ​តា​មីន​ ម៉ាទឹកកក​ចំនួន​១០​ថង់​តូច​ស្មើ​២.៤​ក្រាម​ ក្រោយពី​ចាប់បាន​ម្នាក់ ​ហើយ​នគ​បាល​បន្ត​ទៅ​ឆែក​ផ្ទះ​ស្ត្រី​ម្នាក់​ទៀត ​បាន​រកឃើញ​ឧបករ​ណ៍ជក់​ជាច្រើនផងដែរ​។

​លោក​ស្នងកា​ររងខេត្ត​បានបន្តថា​ ជនសង្ស័​យ​ទាំង​២​នាក់​​ ទី១-ឈ្មោះ សុ​ត ចាន់​ថង ភេទស្រី​ អាយុ​២៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដនិងទី២-ឈ្មោះ តាំង វិឆៃ ភេទប្រុស ​អាយ​២២​ឆ្នាំ មុខរបរ​ជា​ជាង​ធ្វើ​ម៉ូតូ​ទាំង​២​នាក់ រស់នៅ​ក្នុង​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទា យមានជ័យ ។​

បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញកំពុងសាងសំណុំរឿងសង្ស័យ​​បញ្ជូន​ទៅ​តុលា​​ខេត្ត​​ដើម្បី​ដាក់​ទោស​​ទៅតាម​ច្បាប់ ៕