(ភ្នំពេញ)៖ ស្នការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនីហ្វេសបុកមួយឈ្មោះ Shalom Shalom ដែលបានចុះផ្សាយបំភ្លេីសខុសពីការពិត។

បើតាម Facebook ផ្លូវការរបស់ស្នការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហោះឱ្យដឹងយ៉ាងដូច្នេះ៖ «បន្ទាប់ពីបានឃេីញការចុះផ្សាយរបស់គណនីហ្វេសបុកមួយឈ្មោះថា Shalom Shalom ដែលបានសរសេរផុសខុសពីការពិត និងបានចោទប្រកាន់មកលេីសមត្ថកិច្ច ជាក់ស្តែងសមត្ថកិច្ចមិនបានទាមទារដូចការចោទប្រកាន់នោះទេ»

ដំណេីររឿងពិស្តារលេីករណីនេះ «នៅពេលមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បានចេញល្បាត និងជួយសម្រួលចរាចរណ៍ លុះពេលល្បាត ដល់ផ្លូវលេខ៦១ កែង៩០ ភូមិ១០ ក៏បានប្រទះឃើញជនសង្ស័យបណ្តើរម៉ូតូមួយគ្រឿង ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានឃាត់សួរនាំ ហេីយបានឆ្លើយប្រាប់មត្ថកិច្ចថាម៉ូតូរបស់គាត់តែអត់មានសោរចាក់ ដោយពិនិត្យឃើញថាមានសំបុត្រកឹបជាប់នៅនឹងកញ្ចក់ម៉តូ ទេីបសមត្ថកិច្ចមានការសង្ស័យ ហេីយក៏នាំយកមកប៉ុស្តិ៍ទាំងមនុស្ស និងម៉ូតូ លុះដល់ម៉ង១៧៖៣០នាទី ទើបជនល្មើសបានសារភាពថា បានលួចម៉ូតូនេះនៅមុខធនាគារអេស៊ីលីដា ផ្លូវព្រះមន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ»

ពេលនោះសមត្ថកិច្ចក៏បានដឹកជនល្មើងទៅចង្អុលទីតាំកន្លែងកើតហេតុទើបឃើញជនរងគ្រោះកំពុងតែដើររកម៉ូតូ ក៏នាំទាំងជនរងគ្រោះមកដាក់ពាក្យសបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីកសាងសំនុំរឿងបញ្ជូនទៅអធិការខណ្ឌដូនពេញ និងចាត់ការបន្តតាមនីតិវធីច្បាប់។

ក្រោយពេលសរសេរផុសព័ត៌មានបំភ្លេីសផ្ទុយពីការពិត ម្ចាស់គណនីហ្វេសបុករូបនេះ បានទទួលស្គាល់នៅកំហុសរបស់ខ្លួន ហេីយក៏បានលុបការផុសចោទប្រកាន់នោះចេញ ហេីយថែមទាំងបានផុសសារភាពទទួលកំហុស និងសុំទោសសមត្ថកិច្ចជាសាធារណៈផងដែរ៕