(ភ្នំពេញ)៖ ហាងលក់មាសពេជ្រ ហេងហេង រួមជាមួយក្រុមយុវជនជួយសង្គម បានយកអំណោយជាថវិការ ជាគ្រឿងហូបចុក ថ្នាំពេទ្យ ចែកជូនដល់តាៗពូៗអ៊ុៗ ដែលជាអ្នកធាក់ស៉ីក្លូជិត៤០០នាក់ ក្នុងនោះក៏បានរៀបចំអាហារពេលល្ងាចជូនពួកគាត់ហូបផងដែរ នៅក្នុងទីតាំងនាយកដ្ឋានភាពយន្ត ដែលស្ថិនៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ក្នុងពិធីចែកនោះដែរហាងលក់មាសពេជ្រ ហេងហង គឺមានការចូលរួមដោយកូនស្រីម្ចាស់ហាង និង ក្រុមយុវជនជួយសង្គម ដឹកនាំដោយលោក ហុយ យ៉ាឡេង។

តំណាងហាងលក់មាសពេជ្រ ហេងហង រួមជាមួយក្រុមយុវជនជួយសង្គម បានថ្លែងថា ទោះបីជាអំណោយពេលនេះតិចតួចក្តីតែវាជាការរួមចំណែក ក្នុងការធ្វើអំពើល្អនៅក្នុងសង្គម។

ជាចុងក្រោយតំណាងហាងលក់មាសពេជ្រ ហេង ហេង ក៏ដូចជាក្រុមយុវជនជួយសង្គម បានផ្តាំផ្ញើរដល់តាៗពូៗអ៊ុៗ ដែលជាអ្នកធាក់ស៉ីក្លូទាំងអស់ ត្រូវថែររក្សារសុខភាព និង អនាម័យអោយបានល្អ ជៀសវាងអោយឆ្ងាយពីជម្ងឺកូវីត១៩ ដើម្បីរួមចំណែកទប់ស្កាត់ការពារជាមួយរាជរដ្ឋាភិបាលដែលកំពុងយកចិត្តទុកដាក់លើជម្ងឺនេះ៕