(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានទទួលជួបលោកស្រីបណ្ឌិត ដេវយ៉ានី ឧ.ឃូប្រ៊ាហ្គឺដេ (Devyani Uttamkhobragade) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។ ជំនួបរវាងភាគីទាំងពីរ បានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស។

លោកស្រី ដេវយ៉ានី ឧ.ឃូប្រ៊ាហ្គឺដេ បានទទួលសារតាំងពីព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីក្លាយជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ដែលមានអាណត្តិ ៣ឆ្នាំ៕