(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ទូច សត់ សមាជិកអាវុធហត្ថខណ្ឌដូនពេញ ដែលមានជំងឺប្រចាំកាយ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ «ពេទ្យ១៧៩»។

ក្នុងឱកាសនោះក្រុមការងារបាននាំយកថវិកាចំនួន ២លាន ៥ម៉ឺនរៀល, ទឹកសុទ្ធ ភេសជ្ជៈ ៤កេស, ទឹកដោះគោឆៅ ៤យួរ, មី១កេស, ជែលលាងដៃ ៥ដប, ម៉ាស ១ប្រអប់ ជាអំណោយសួរសុខទុក្ខក្នុងការសម្រាកព្យាបាលផងដែរ៕